លោក Pence កោតសរសើរដល់លោកត្រាំ ដែលបានរៀបចំឱ្យមានកិច្ចចរចាអន្តរកូរ៉េ

48

អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានកោតសរសើរដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដែលបានរៀបចំបើកកិច្ចចរចាកម្រិតកំពូលដ៏កម្រមួយរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅសប្តាហ៍នេះ ដោយគាំទ្រការអះអាងរបស់លោកត្រាំ។ នៅក្នុងបទសម្ភាសន៍របស់វិទ្យុអាមេរិក “The Dana Show” លោក Pence ត្រូវបានស្នើសុំឱ្យវាយតំលៃតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការឈានទៅរកកូរ៉េទាំងពីររួមគ្នា ដើម្បីពិភាក្សាពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ PyeongChang។

អនុប្រធានាធិបតីរូបនេះ បាននិយាយថា លោកប្រធានាធិបតីត្រាំ បានកំពុងដាក់សម្ពាធលើសេដ្ឋកិច្ច និងការទូត ដែលមិនធ្លាប់មានពីមុនមកលើកូរ៉េខាងជើង។ ហើយដើម្បីឱ្យកូរ៉េខាងជើងមានឆន្ទៈដូចដែលពួកគេនឹងធ្វើនៅថ្ងៃនេះ ដើម្បីអង្គុយជាមួយកូរ៉េខាងត្បូង គ្រាន់តែលើកឡើងពីប្រធានបទកីឡាអូឡាំពិក ប៉ុន្តែធាតុពិតនោះ ខ្ញុំគិតថា វាគឺជាលទ្ធផលផ្ទាល់នៃការដាក់សម្ពាធទៅវិញទេ ដែលលោកប្រធានាធិបតីត្រាំ អាចធ្វើបាននៅលើប្រទេសកូរ៉េខាងជើង។

លោកត្រាំបានទទួលកិត្តិយសកាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងជើង បានបើកដំណើរការបណ្តាញទំនាក់ទំនងបន្ទាន់មួយនៅក្នុងភូមិ Panmunjom ដែលជាប៉ុស្តិ៍ព្រំដែន ដែលនិយាយថា តើនរណាម្នាក់ពិតជាជឿថា ការពិភាក្សានោះ នឹងអាចបន្តបានរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅពេលឥឡូវនេះ បើខ្ញុំមិនរឹងមាំខ្លាំង និងមានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តរបស់យើងប្រឆាំងនឹងខាងជើង៕