ភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានរាយការណ៍ជាប្រចាំនូវក្រសួងសន្ដិសុខកូរ៉េខាងជើង

43

ភ្នាក់ងារចារកម្មកូរ៉េខាងត្បូង (NIS) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចែករំលែកព័ត៌មានចារកម្មពាក់ព័ន្ធតាមរយៈក្រសួងសន្តិសុខកូរ៉េខាងជើង តាមរយៈការធ្វើសន្និសីទទៀងទាត់និងជាប្រចាំ។​ សេចក្តីថ្លែងការណ៍នេះ នឹងត្រូវបានផ្តល់ជារៀងរាល់ខែដល់ក្រសួងបង្រួបបង្រួមកិច្ចការបរទេស និងការពារជាតិសម្រាប់គោលនយោបាយ ដែលមានប្រសិទ្ធភាព។

NIS បាននិយាយថា នៅថ្ងៃនេះ NIS បានផ្តល់បទសម្ភាសជាទៀងទាត់លើកដំបូងរបស់ខ្លួនជូនរដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក សុង យ៉ុងម៉ូ។

សេចក្តីថ្លែងការណ៍បន្ថែមនឹងត្រូវបានរៀបចំឡើង ក្នុងករណីមានបញ្ហាគ្រាអាសន្ន ខណៈ NIS ព្យាយាមផ្តល់ព័ត៌មានល្អៗ ដល់ក្រសួងនានា ស្តីពីកិច្ចការផ្ទៃក្នុង និងខាងក្រៅរបស់កូរ៉េខាងជើង ក៏ដូចជា ផ្តល់ព័ត៌មានថ្មីៗស្តីពីកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលផ្លោងរបស់របបនេះ។ យោងតាម NIS បានឱ្យដឹងថា ការសម្រេចចិត្តនេះ មានគោលបំណងដើម្បីបង្កើននូវការប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង ដើម្បីដោះស្រាយប្រសិទ្ធភាពបន្ថែមទៀតជាមួយបញ្ហាកូរ៉េខាងជើង។

នៅក្នុងកំណែទម្រង់នាពេលថ្មីៗនេះ NIS បានដកតួនាទីផ្ទៃក្នុង ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍លើបញ្ហាក្នុងស្រុក និងបង្កើនកម្លាំងពលកម្មរបស់ខ្លួន ទៅលើកូរ៉េខាងជើង និងការប្រមូលផ្តុំការស៊ើបការណ៍ភេរវកម្ម។ ទីភ្នាក់ងារចារកម្មនេះ ត្រូវបានសង្ស័យពីការជ្រៀតជ្រែកនយោបាយក្នុងតំបន់៕