ប្រជាជនអាមេរិកគួរតែព្រួយបារម្ភអំពីផ្នែកស្មារតីផ្លូវចិត្តរបស់មេដឹកនាំកូរ៉េខាងជើង

39

សេតវិមានបាននិយាយកាលពីថ្ងៃពុធឲ្យដឹងថា ការកើនឡើងនៃសង្រ្គាមពាក្យសម្តីរវាងប្រទេសទាំងពីរ ប្រជាជនអាមេរិកគួរព្រួយបារម្ភអំពីផ្នែកស្មារតីផ្លូវចិត្តរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប៉ុន្តែមិនបាច់ព្រួយបារម្ភចំពោះប្រធានាធិបតីលោក ដូណាល់ត្រាំ នោះទេ។

កាលដែលសេតវិមានលើកឡើងបែបនេះ ចំពេលដែលលោកត្រាំអួតថា លោកមានប៊ូតុងចុចបញ្ជានុយក្លេអ៊ែរ ដែលមានទំហំធំជាង និងមានឥទ្ធិពលខ្លាំងជាងលោកគីម បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានព្រមានថា ប៊ូតុងសម្រាប់ចុចបញ្ជាគ្រាប់នុយក្លេអ៊ែរ គឺស្ថិតនៅលើតុរបស់លោកគ្រប់ពេលវេលា ហើយអាចបាញ់ចេញពេលណាក៏បាន។ ប៉ុន្តែក្រុមអ្នករិះគន់បានចោទប្រកាន់លោកប្រធានាធិបតីអាមេរិករូបនេះ អាចមានបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលសង្ស័យអំពីសុខភាពផ្លូវចិត្តរបស់គាត់ផងដែរ។

លេខាសារព័ត៌មានសេតវិមានលោកស្រី Sarah Sanders បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា «ខ្ញុំគិតថា ប្រធានាធិបតីនិងប្រជាជនអាមេរិក គួរតែព្រួយបារម្ភអំពីផ្នែកស្មារតីរបស់មេដឹកនាំកូរ៉េខាងជើង។ ដោយសារតែគាត់បានធ្វើការគំរាមសាកល្បងមីស៊ីលម្តងហើយម្តងទៀត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះសូមកុំបារម្ភថាប្រធានាធិបតីអាមេរិក មានបញ្ហាសុខភាពផ្លូវចិត្ត និងស្មារតីចុះខ្សោយឲ្យសោះ ដូច្នេះយើងនឹងធ្វើឱ្យប្រាកដថា គាត់ឹនងការពារប្រជាជនអាមេរិក៕»