លោក Cheong Wa Dae៖ កីឡាអូឡាំពិក Pyeongchang គឺជារបៀបវារៈសំខាន់ៗសម្រាប់កិច្ចសន្ទនាអន្តរកូរ៉េ

31

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Cheong Wa Dae បាននិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចពិភាក្សាអំពីវិធីសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរ បន្ទាប់ពីពួកគេបានដោះស្រាយបញ្ហាការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងកីឡាអូឡាំពិករដូវរងារ PyeongChang ជាលើកដំបូង។

មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អាទិភាពគឺការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងកីឡាអូឡាំពិករដូវរងារ PyeongChang។ មន្ត្រីរូបនេះបានបន្ថែមទៀតថា ខ្ញុំជឿជាក់ថានឹងមានការពិភាក្សាទាក់ទងនឹងការលើកកំពស់ចំណងមិត្តភាពរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង បន្ទាប់ពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងកីឡាអូឡាំពិកត្រូវបានបញ្ចប់។ ការកត់សម្គាល់នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើងបានយល់ព្រមធ្វើកិច្ចចរចាអន្តរកូរ៉េ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការបញ្ជូនគណៈប្រតិភូរបស់ខ្លួន ទៅចូលរួមការប្រកួតកីឡា PyeongChang ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនចេអ៊ីន និងសមភាគីអាមេរិកលោក ដូណាល់ត្រាំ បានព្រមព្រៀងពន្យាពេលសមយុទ្ធយោធារួមគ្នារបស់ពួកគេ បន្ទាប់ពីបញ្ចប់ការប្រកួតអូឡាំពិករដូវរងារក្នុងគោលបំណងជំរុញការចូលរួមរបស់កូរ៉េខាងជើង និងកាត់បន្ថយភាពតានតឹងនៅក្នុងព្រឹត្តិការណ៍នេះ។

ក្រុងព្យុងយ៉ាងថ្កោលទោសនូវសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលជាការហាត់សមសម្រាប់ការចូលឈ្លានពានរបស់ពួកគេទៅលើកូរ៉េខាងជើង៕