ទីក្រុងតូក្យូជឿជាក់ថា សង្គ្រាមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង អាចកើតមានឡើង

31

យោងតាមភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍ថា ទីក្រុងតូក្យូជឿជាក់ថា សង្គ្រាមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង អាចកើតមានឡើង ដូច្នេះក្រុងវ៉ាស៊ីនតោនអាចមានលទ្ធភាពនឹងចាប់ផ្តើមធ្វើការវាយប្រហារមុនពេលព្យុងយ៉ាងបង្កហេតុ។

ទីភ្នាក់ងារព័ត៌មានក្យូដូបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពាននៅលើឧបទ្វីបកូរ៉េ ដែលជាប្រធានបទក្តៅ ដែលត្រូវលើកយកមកពិភាក្សានៅក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ជប៉ុន ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ។

ទីក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីសកម្មភាពដោយកងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងព្រឹត្តិការណ៍នៃស្ថានការណ៍កាន់តែអាក្រក់ឡើង នៅលើឧបទ្វីបកូរ៉េ។ យោងទៅតាមក្យូដូបានបន្ថែមទៀតថា ប្រទេសជប៉ុន នឹងមានសិទ្ធិប្រើប្រាស់យន្តការសន្តិសុខរួម និងទទួលបានការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍ផ្ទុះសង្គ្រាមនៅក្នុងតំបន់៕