ចិនត្រៀមថវិកាជាង២រយលានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងតូច-ធំ នៅកម្ពុជា

51

(ភ្នំពេញ)៖ រដ្ឋាភិបាលចិនបានត្រៀមកញ្ចប់ថវិកាសរុបចំនួន ១,៨០០លានយ័ន ​ប្រមាណ​២៧៦​លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងតូច-ធំ នៅកម្ពុជា។ គម្រោងនេះត្រូវបាន​លើក​ឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅព្រឹកថ្ងៃទី១១ ខែ​មករានេះ។ នេះបើយោងតាមបណ្តាញទំនាក់ទំនង​សង្គមហ្វេស​ប៊ុក​របស់សម្តេចនៅថ្ងៃនេះ។

កញ្ចប់ថវិកាសរុបចំនួន ១,៨០០លានយ័ននេះរួមមាន៖ មូលនិធិឥតសំណង ១,២០០លានយ័ន សម្រាប់​គម្រោងអភិវឌ្ឍខ្នាតតូច និងមូលនិធិប្រមាណ ៦០០លានយ័នថែមទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍ធំៗ ដូចជាផ្លូវល្បឿនលឿនជាដើម។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍យ៉ាង​ខ្លាំង​ចំពោះ​កញ្ចប់ថវិកាដែលរដ្ឋាភិបាលចិនត្រៀមសម្រាប់គម្រោងតូច-ធំ នៅកម្ពុជានេះ៕