លោក រ៉ុង ឈុន សុំការអនុញ្ញាតពីតុលាការដើម្បីជួបលោក កឹម សុខា នៅពន្ធនាគារ

72

(ភ្នំពេញ)៖ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប បានដាក់លិខិតមួយច្បាប់ទៅតុលាការភ្នំពេញដើម្បីសុំជួបលោក កឹម សុខា អតីត ប្រធានគណបក្សសង្រ្គោះជាតិនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង។

ក្នុងលិខិតចុះថ្ងៃទី០៥ ធ្នូ ម្សិលមិញនេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា ការសុំជួបសួរសុខទុក្ខលោក កឹម សុខា នេះនឹងមានការចូលរួមពីសហការីចំនួន៧នាក់ផ្សេងទៀត ដែលរួមមាន ប្រធានសម្ព័ន្ធ សហជីពកម្ពុជា និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាដើម៕