កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប

47

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិននៅលើឯកសារចំនួន១៩។ ក្នុងនោះភាគីទាំងពីរ បានចុះកិច្ចព្រម ព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» ផងដែរ។

ក្នុងតារាងឯកសារដែលស្នើសុំហត្ថលេខា ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានអោយដឹងថា កិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» គឺធ្វើឡើងរវាងភាគី ក្រុមហ៊ុនឯកជន និងឯកជន ដោយក្នុងនោះភាគីកម្ពុជា គឺលោក គិត ម៉េង នាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ចំណែកភាគីចិន គឺលោក ចាង ម៉ីងស៊ីង ប្រធានក្រុមហ៊ុនមែនថលលូជីខល ខបភើរេសិន៕