លោកត្រាំនឹងបង្ហាញយុទ្ធសាស្ត្រសន្តិសុខជាតិ នៅថ្ងៃទី១៨ ខែធ្នូនេះ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
46

នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ នឹងបង្ហាញរបាយការណ៍យុទ្ធសាស្ដ្រសន្តិសុខជាតិ ជាលើកដំបូង ចាប់តាំងពីលោកបានឡើងកាន់តំណែង ចាប់តាំងពីអតីតរដ្ឋបាលលោក Reagan បានចាប់ផ្តើមដាក់របាយការណ៍បែបនេះ ជូនដល់សភា កាលពីឆ្នាំ១៩៨៧។

លោកទីប្រឹក្សាសន្តិសុខជាតិ H.R McMaster ត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយមុននេះថា របាយការណ៍នេះ នឹងកំណត់សសរស្តម្ភចំនួន០៤ នៃផលប្រយោជន៍ជាតិអាមេរិក ដូចជា ការការពារប្រជាជនអាមេរិក និងការលើកកម្ពស់ភាពចម្រុងចម្រើនរបស់សហរដ្ឋអាមេរិក។

គោលនយោបាយនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណងដើម្បីដឹកនាំគោលនយោបាយសហរដ្ឋអាមេរិក នាពេលអនាគត និងជួយប្រទេសជាតិ ឱ្យទទួលបានអត្ថប្រយោជន៍នៅក្នុងពិភពលោកដែលមានការប្រកួតប្រជែង ដែលមិនធ្លាប់មានដែលជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ សេតវិមានបានអះអាងថា ជាញឹកញាប់ត្រូវបានរងផលប៉ះពាល់ដោយការផ្លាស់ប្តូរតុល្យភាពនៃអំណាចសកល។

យោងតាមលោក Michael O’Hanlon សមាជិកជាន់ខ្ពស់នៃគោលនយោបាយការបរទេសនៅឯវិទ្យាស្ថាន Brookings របាយការណ៍របស់លោកត្រាំបានបង្ហាញថា ប្រទេសដទៃកំពុងទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិក។

លោក Dan Mahaffee អនុប្រធានជាន់ខ្ពស់និងជានាយកនៃគោលនយោបាយនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីប្រធាននិងសមាជ បានប្រាប់ស៊ីនហួថា យុទ្ធសាស្ដ្រសន្តិសុខនាពេលខាងមុខនេះ ឆ្លុះបញ្ចាំងពីជំហររបស់សហរដ្ឋអាមេរិក ដែលថា បញ្ហាប្រឈមភូមិសាស្ត្រនយោបាយនាពេលអនាគត នឹងមានតិចតួចអំពីជម្លោះ ដែលកំពុងតែកើតមាននៅមជ្ឈឹមបូព៌ា។ អាហ្វ្រិកនិងអាហ្វហ្គានីស្ថាន ប៉ុន្តែច្រើនទៀត អំពីបញ្ហាប្រឈម ដែលបង្កឡើងដោយដៃគូប្រកួតប្រជែងរបស់ខ្លួន ក្នុងដែនដីមួយចំនួនពីជម្លោះដែនសមុទ្រ ទៅកាន់អ៊ីនធើណែត ​និងលំហអាកាស៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528