IOC ស្វាគមន៍ចំពោះកូរ៉េទាំងពីរឆ្ពោះទៅកាន់កិច្ចចរចា ស្តីពីការចូលរួមរបស់កូរ៉េខាងជើង

31

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃពុធនេះ បានស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់កូរ៉េទាំងពីរឆ្ពោះទៅរកកិច្ចចរចា ស្តីពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតកីឡារដូវរងារនៅភាគខាងត្បូងរវាងព្រំដែនប្រទេសទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធនេះ អ្នកនាំពាក្យរបស់ IOC លោក Mark Adams បាននិយាយថា IOC ស្វាគមន៍ចំពោះចេតនាឆ្ពោះទៅរកកិច្ចចរចាគ្នារបស់រដ្ឋាភិបាលទាំងពីរ ដើម្បីចាប់ផ្តើមការចរចាដោយផ្ទាល់អំពីការចូលរួមរបស់អត្តពលិកមកពីកូរ៉េខាងជើង នៅក្នុងការប្រកួតអូឡាំពិករដូវរងារ Pyeongchang ២០១៨។

សេចក្តីថ្លែងការណ៍របស់លោក Adams បានធ្វើឱ្យលោក គីម ជុងអ៊ុន ទទួលបានការបញ្ជាក់ពីចំណាប់អារម្មណ៍របស់លោក ក្នុងការបញ្ជូនគណៈប្រតិភូទៅកាន់ Pyeongchang ២០១៨ និងការជជែកជាមួយក្រុងសេអ៊ូលអំពីបញ្ហានេះ។ នៅថ្ងៃបន្ទាប់កូរ៉េខាងត្បូង បានស្នើឱ្យមានការចរចាកម្រិតខ្ពស់ សម្រាប់ថ្ងៃអង្គារក្រោយនេះ។

លោកបានបន្តថា នៅក្នុងបរិបទនេះ IOC បន្តការពិភាក្សារបស់ខ្លួនជាមួយគណៈកម្មាធិការជាតិអូឡាំពិករបស់កូរ៉េខាងជើង ដើម្បីអនុញ្ញាតឱ្យមានការចូលរួមបែបនេះ ក្នុងការគោរពធម្មនុញ្ញអូឡាំពិក IOC រក្សាការអញ្ជើញរបស់ខ្លួន សម្រាប់គណៈប្រតិភូរបស់កូរ៉េខាងជើង ដែលនឹងធ្វើការសម្រេចចិត្តចុងក្រោយតាមពេលវេលាកំណត់។ ព្រឹត្តិការណ៍កីឡាអូឡាំពិក គឺជាការសន្ទនាគ្នាជានិមិត្តសញ្ញានៃក្តីសង្ឃឹមនិងសន្តិភាព។ នៅក្នុងពេលវេលាដ៏លំបាករបស់យើង វាគឺជាព្រឹត្តិការណ៍តែមួយគត់ ដែលនាំពិភពលោកទាំងមូលចូលរួមក្នុងការប្រកួតប្រជែងដោយសន្តិវិធី ដើម្បីធានាបាននូវព្រឹត្តិការណ៍អូឡាំពិករដូវរងារ Pyeongchang ២០១៨ យើងរក្សាការឃ្លាំមើលស្ថានការណ៍នោះយ៉ាងដិតដល់។

អ្នករៀបចំ Pyeongchang បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមរបស់កូរ៉េខាងជើង ដែលនឹងក្លាយជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារលើកដំបូង ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កូរ៉េខាងជើងមិនបានចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទីមួយ ដែលប្រារព្ធឡើងនៅភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីឆ្នាំ១៩៨៨៕