ភោជនីយដ្ឋានកូរ៉េខាងជើងមួយចំនួនធំនៅចិន នឹងត្រូវបិទទ្វារឆាប់ៗនេះ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
49

ប្រភពព័ត៌មានជាច្រើន ក្នុងប្រទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា ភោជនីយដ្ឋានកូរ៉េខាងជើងមួយចំនួនធំ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបិទទ្វារឆាប់ៗខាងមុខនេះ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបានកំណត់ពេលត្រឹមថ្ងៃទី០៩ ខែមករានេះ ស្របតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនា ពេលថ្មីៗនេះ។

បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយទណ្ឌកម្មកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លើការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់រដ្ឋាភិបាលកូរ៉េខាងជើងនោះរដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាឱ្យបិទពាណិជ្ជកម្មរបស់កូរ៉េខាងជើងទាំងអស់ រួមទាំងភោជនីយដ្ឋាននៅលើទឹកដីចិន ក្នុងរយៈពេល ១២០ថ្ងៃ។

ភោជនីយដ្ឋានកូរ៉េខាងជើងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសដទៃទៀត ត្រូវបានគេមើលឃើញថា ជាប្រភពផ្តល់ប្រាក់ចំណូលដ៏សំខាន់សម្រាប់របបមេដឹកនាំលោក គីម ជុងអ៊ុន។ ភោជនីយដ្ឋានកូរ៉េខាងជើងប្រហែល ១០០កន្លែង កំពុងប្រតិបត្តិការនៅទូទាំងប្រទេសចិន ទោះបីជាចំនួនពិតប្រាកដមិនមានក៏ដោយ។

ប្រភពដដែលបាននិយាយថា កាលពីចុងឆ្នាំមុនក្រុង Shenyang ខេត្ត Liaoning ត្រូវបានគេស្គាល់ថា បានស្នើសុំឱ្យភោជនីយដ្ឋានកូរ៉េខាងជើង នៅក្នុងតំបន់ទីប្រជុំជនកូរ៉េរបស់កូរ៉េខាងត្បូងបិទទ្វារ ក្នុងរយះពេល ៥០ថ្ងៃ ហើយភោជនីយដ្ឋានទំនងជានឹងបិទ ប្រសិនបើបុគ្គលិករបស់ខ្លួន មិនបានបន្តទិដ្ឋាការរបស់ពួកគេ។

សូមបញ្ជាក់ថា ភោជនីយដ្ឋានកូរ៉េខាងជើង កំពុងស្វែងរកវិធីសាស្រ្តបន្តរស់រានមានជីវិត ក្នុងករណីភាគច្រើនពួកគេអាចព្យាយាមផ្លាស់ប្តូរកម្មសិទ្ធិ ដែលបានចុះបញ្ជីទៅជនជាតិចិន ឬជនជាតិដើមភាគតិច ខណៈពេលដែលទាញយកប្រយោជន៍ពីពលករ ដែលមានរយៈពេលយូរជាងនេះ។ តាមការពិតទភ ភោជនីយដ្ឋានកូរ៉េខាងជើងជាច្រើននៅក្នុងទីក្រុងចិន បានផ្លាស់ប្តូររចនាសម្ព័ន្ធកម្មសិទ្ធិរបស់ពួកគេ ទៅជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយដៃគូចិន៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528