សហរដ្ឋអាមេរិកលក់អាវុធទំនើបៗ ទៅឲ្យអ៊ុយក្រែន ដើម្បីជួយការពារជាតិរបស់ខ្លួន


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
46

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បាននិយាយកាលពីថ្ងៃសុក្រថា ក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តលក់អាវុធទំនើបៗ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីជួយធ្វើបច្ចុប្បន្នភាពសមត្ថភាពការពារជាតិរបស់ខ្លួន។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុងវ៉ាស៊ីនតោន នឹងផ្តល់ឱ្យទីក្រុងគៀវនូវសមត្ថភាពការពារខ្ពស់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយអ៊ុយក្រែន ដើម្បីកសាងសមត្ថភាពការពាររយៈពេលវែងរបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន និងដើម្បីទប់ស្កាត់ការឈ្លានពានពីសត្រូវថែមទៀត។ ហើយជំនួយរបស់សហរដ្ឋអាមេរិក គឺមានលក្ខណៈការពារទាំងស្រុង ដូច្នេះអ៊ុយក្រែនមានសិទ្ធិការពារខ្លួន។

លោកស្រីបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងក្រុងមីនតែ ជាមធ្យោបាយឆ្ពោះទៅមុខនៅភាគខាងកើតអ៊ុយក្រែន។ ហើយបណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងសមាជិកនៃសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយលើកឡើងពីការធ្វើអន្តរាគមន៍របស់ក្រុងម៉ូស្គូនៅទីក្រុងគ្រៀវ កាលពីខែមីនា ឆ្នាំ២០១៤។

ជាការឆ្លើយតបវិញ ក្រុងម៉ូស្គូបានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទណ្ឌកម្មដោយព្រមានថា ខ្លួនមានសិទ្ធិសងសឹក។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងមីនតែ ដែលបានសម្រេចនៅខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ រៀងៗខ្លួនគិតពីបទឈប់បាញ់គ្នា ការដកអាវុធធុនធ្ងន់ចេញពីបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរអ្នកទោស និងការបោះឆ្នោត នៅក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន ក្នុងចំណោមវិធានការផ្សេងទៀត៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528