ការដាក់ទណ្ឌកម្មកាន់តែខ្លាំង នឹងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងពិបាកធ្វើតេស្តនុយក្លេអ៊ែរ នៅឆ្នាំក្រោយ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
38

ក្រុមអ្នកជំនាញបាននិយាយអះអាង នៅថ្ងៃសុក្រនេះថា នៅឆ្នាំ២០១៨ ខាងមុខនេះ គឺជាពេលដ៏សំខាន់មួយសម្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលលោកនឹងត្រូវបង្ហាញពីការរីកចម្រើនមួយចំនួន នៅក្នុងគោលនយោបាយរបស់លោក ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ដែលកំពុងតែទទួលនូវការដាក់ទណ្ឌកម្មពីអន្តរជាតិកាន់តែធ្ងន់ធ្ងរឡើងទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដូច្នេះហើយគេអាចសន្មតថា មេដឹកនាំកូរ៉េខាងជើងនឹងពិបាកធ្វើតេស្តនុយក្លេអ៊ែរដូចកាលពីមុនៗ ដោយសារតែវិបត្តិហិរញ្ញវត្ថុ។

ពួកគេបានបន្ថែមថា មេដឹកនាំរបស់កូរ៉េខាងជើងអាចស្វែងរកកិច្ចចរចាដោយសន្តិវិធីជាមួយសហរដ្ឋអាមេរិក ដើម្បីបំបែកភាពជាប់គាំងនាពេលបច្ចុប្បន្ន ខណៈដែលការដាក់ទណ្ឌកម្មទំនងជាចាប់ផ្តើមវាយប្រហាររបបនេះយ៉ាងខ្លាំងក្លាបំផុត នៅក្នុងឆ្នាំថ្មីនេះ។ ហើយក្រុមអ្នកវិភាគខាងក្រៅកំពុងឃ្លាំមើលយ៉ាងដិតដល់នូវអ្វីដែលសាររបស់លោកគីម នឹងថ្លែងនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក ដើម្បីវាស់ស្ទង់ទិសដៅគោលនយោបាយរបស់លោក។

កាលពីដើមខែមករា ឆ្នាំ២០១៧ មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ប្រទេសរបស់លោកបានឈានដល់ដំណាក់កាលចុងក្រោយនៃការរៀបចំដើម្បីបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM)។ ស្របតាមប្រសាសន៍របស់លោកនោះ ពោលគឺកូរ៉េខាងជើងបានលើកឡើងកម្រិតនៃការបង្កហេតុរបស់ខ្លួន នៅឆ្នាំនេះ ដែលជំរុញឱ្យមានការដាក់ទណ្ឌកម្មពីអន្តរជាតិកាន់តែខ្លាំង។

សូមបញ្ជាក់ថា របបមេដឹកនាំបរមាណូនេះ បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្នុងខែកញ្ញា ហើយបានចាប់ផ្ដើមដំណើរការ ICBM ចំនួន ៣គ្រាប់ ដែលខ្លួនអះអាងថា មានសមត្ថភាពវាយប្រហារទៅដល់ទឹកដីអាមេរិក៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528