កូរ៉េខាងជើងបដិសេធថា ខ្លួនមិនបានកំពុងអភិវឌ្ឍអាវុធជីវសាស្រ្តនោះទេ

29

កាលពីថ្ងៃពុធម្សិលមិញ កូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់របស់អាមេរិកថា ខ្លួនកំពុងបង្កើតអាវុធជីវសាស្រ្ត ដោយនិយាយថា ការអះអាងនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងរបបនេះ។

យុទ្ធសាស្ត្រសន្តិសុខជាតិលើកទីមួយរបស់រដ្ឋាភិបាលលោកត្រាំ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បាននិយាយថា កូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធគីមី និងជីវសាស្រ្ត ដែលអាចមាននៅក្នុងគ្រាប់បែកមីស៊ីល។

យោងតាមសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា វិទ្យាស្ថានវិទ្យាសាស្ត្រអាមេរិករបស់កូរ៉េខាងជើង ដែលមានទំនាក់ទំនងជាមួយក្រសួងការបរទេសអាមេរិក បានដកស្រង់សម្តី ដែលនិយាយថា កូរ៉េខាងជើង គឺជារដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី (BWC) ត្រូវតែរក្សាជំហរស្របគ្នារបស់ខ្លួន ដើម្បីប្រឆាំងនឹងការអភិវឌ្ឍការផលិតការស្តុកទុក និងការកាន់កាប់អាវុធជីវសាស្ត្រ។ កូរ៉េខាងជើង បានចុះហត្ថលេខាលើ BWC កាលពីឆ្នាំ១៩៨៧។

វិទ្យាស្ថាននេះបាននិយាយថា ការអះអាងគ្មានមូលដ្ឋានដោយអ្នកឯកទេស និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក គឺគ្មានអ្វីក្រៅតែពីការបង្ហាញពីការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង។

របាយការណ៍នេះបានឱ្យដឹងទៀតថា «សហរដ្ឋអាមេរិក កាន់តែតឹងរឹងចំពោះទង្វើរឹតត្បិតប្រឆាំងកូរ៉េខាងជើង … ការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះបុគ្គលិកយោធា និងប្រជាជនរបស់យើង ដើម្បីសងសឹក … »។

យោងតាមរបាយការណ៍ឆ្នាំ២០១៦ របស់វិទ្យាស្ថានស្រាវជ្រាវការពារជាតិកូរ៉េបានឱ្យដឹងថា ក្រុងព្យុងយ៉ាងត្រូវបានគេប៉ាន់ស្មានថា​មានធាតុបង្កជំងឺចំនួន ១៣ប្រភេទ ដែលអាចប្រើជាអាវុធជីវសាស្រ្ត៕