ប្រជាពលរដ្ឋ ៨២២នាក់ក្នុងខេត្តកំពង់ឆ្នាំង បានទទួលការពិនិត្យព្យាបាលភ្នែកពីសមាគម “ដើម្បីភ្នែកពិភពលោក”

6

 

ខេត្តកំពង់ឆ្នាំង៖ លោក ហាស់ សុភួន ជាប្រធានសមាគម “ដើម្បីភ្នែកពិភពលោក” Pour Les Yeux du Monde,ឲ្យដឹងនាព្រឹក០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា៖ ការព្យាបាលភ្នែក នៅសាលាឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៧  ខែកុម្ភៈ ឆ្នាំ២០២៤ មានអ្នកបានមកទទួលការព្យាបាលភ្នែកចំនួនសរុប៨២២នាក់ ក្នុងនោះស្រី ៤៦២នាក់ ប្រុស ៣៦០នាក់ អ្នកបានព្យាបាលបាយភ្នែក៧៤នាក់ អ្នកព្យាបាលកន្ទុយថ្លែនភ្នែក ៨នាក់ អ្នកព្យាបាលភ្នែកដោយកាំរស្មី១៥នាក់ និងអ្នកបានព្យាបាលពពែឆ្កែភ្នែក០១នាក់ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា៖ចំនួនវែនតាដែលបានចែកជូនការពារពន្លឺថ្ងៃចំនួន២០៤ដើម  វែនតាមើលឆ្ងាយ និងមើលជិត៣៧៦ដើម និងវ៉ែនតាកាត់កញ្ចក់៣១០ដើម។

គួរលំលេចផងដែរ បន្ទាប់ពីបានទទួលការពិនិត្យព្យាបាល ប្រជាពលរដ្ឋមកក្នុងខេត្តកំពង់ឆ្នាំង សំដែងអារម្មណ៍សប្បាយរីករាយជាពន់ពេក ខណៈសុខភាពភ្នែករបស់ពួកគាត់បានល្អប្រសើរឡើងវិញ ។

បញ្ជាក់ផងដែរ៖ សមាគម”ដើម្បីភ្នែកពិភពលោក”បង្កើតឡើងផ្តោតសំខាន់ ក្នុងការជួយព្យាបាលភ្នែកប្រជាពលរដ្ឋក្នុងស្រុកខ្មែរ ដោយឥតគិតលុយ និងមិនប្រកាន់និន្នាការនយោបាយពូជសាសន៍អ្វីឡើយ៕