អាំងប៉ាវពីព្រីនស៍ស៊ុបភើម៉ាឃីត អបអរខួប២ឆ្នាំ លក់បញ្ចុះរហូតដល់20%

115

ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ 20% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី17 និង18ខែកក្កដានេះ ដើម្បីអបអរសាទរ គំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី17 និង18 ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់2០% គ្រប់មុនទំនិញទាំងអស់ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំ សំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ១.ការចែកសន្លឹកCouponសម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង សម្រាប់ចំណាយគ្រប់១០ដុល្លារ គឺអាចចំណេញ១ដុល្លារវិញភ្លាមៗ(មិនអាចប្រើក្នុងថ្ងៃ១៧-១៨ កក្កដា ២០២០) ២. ការបញ្ចុះតម្លៃតាមមុខទំនិញ២០% គ្រប់មុនទំនិញទាំងអស់ដែលក្នុងផ្សារទំនើប ក្នុងរយះពេល២ថៃ្ង ( កម្មង់តាមPage Facebook: Prince Supermarket ឫទំនាក់ទំនងលេខ0885913555យើងក៏អាចទទួលបានការបញ្ចុះតម្លៃដែរ) (មិនអាចប្រើរួមនឹងការបញ្ចុះតម្លៃផ្សេងៗ)។
បញ្ជាក់:ការបញ្ចុះតម្លៃមិនរួមបញ្ចូលស្រាតម្លៃថ្លៃនិងបារី។​ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។
គួរបញ្ជាក់ថា វត្តមាន២ឆ្នាំរបស់ព្រីនស៍ស៊ីបភើម៉ាឃីតក្នុងប្រទេសកម្ពុជា ផ្សារទំនើបមួយនេះ អាចពង្រីកបាននូវវិសាលភាពរបស់ខ្លួនរហូតដល់ 9ទីតាំង និងជាគោលដៅបន្ទាប់ ក្រុមហ៊ុនព្រីនស៍ នឹងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតក្នុងខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម៕