គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក បញ្ចុះបញ្ចូល គ.ជ.ប ឲ្យចូលជាសមាជិក

(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ធ្វើការបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប របស់កម្ពុជា ឲ្យចូលជាសមាជិករបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ A-WEB មានសមាជិកចំនួន ១០៩ មកពី១០៣ប្រទេស។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃនេះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក គឺជាស្ថាប័នមួយដែលបានបង្កើតឡើង ក្នុងគោលបំណងដើម្បីឲ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ប្រព្រឹត្តទៅកាន់តែមានសុក្រឹត្យភាព និងមានតម្លាភាព។ (រូបភាព៖ គ.ជ.ប) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី១៩...

កម្ពុជា បង្ហាញការមិនពេញចិត្ត​ចំពោះការរៀបចំវេទិកាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យ​នៅ​កម្ពុជា​​នៅ​យូអិន​ពីសំណាក់​អាមេរិក

(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ា យ៉ាង​​ខ្លាំងចំពោះស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិក និងគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិដែលរៀបចំកិច្ចពិភាក្សាស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា នៅថ្ងៃទី១៩ ធ្នូនេះ នៅស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហ ប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថានបេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ ធ្នូម្សិលមិញនេះ។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការរៀបចំកិច្ចពិភា ក្សាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាអាកប្បកិរិ យាដ៏ក្រអឺតក្រទម និងគ្មានការគោររព ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា  យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះដែរ...

លោក ជា មុន្នី រងការប្តឹងពីបទញុះញង់ បន្ទាប់ពីអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាល

(ភ្នំពេញ)៖ មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីពចំនួន១២០ នៅថ្ងៃច័ន្ទ ទី១៨ ធ្នូនេះ បានដាក់បណ្តឹងទៅតុលាការក្រុងភ្នំពេញដោយប្តឹងលោក ជា មុន្នី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជាពីបទញុះញុង។ បណ្តឹងរបស់ក្រុមសហជីពនេះ គឺធ្វើឡើងបន្ទាប់ពីលោក ជា មុន្នី បាននិយាយតាមវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដោយអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែលឿនបើរដ្ឋាភិបាលមិនអើពើចំពោះកង្វល់របស់សហគមន៍អឺរ៉ុបជុំវិញស្ថានការនយោបាយនៅកម្ពុជាក្រោយរំលាយបក្សប្រឆាំង។ ក្នុងពាក្យបណ្តឹងរបស់មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីព ចុះថ្ងៃទី១៨ ធ្នូនេះ បានចាត់ទុកការអំពាវនាវរបស់លោក ជា...

លោក អេង ឆៃអ៊ាង អះអាងថា អតីតបក្សប្រឆាំងមិនបង្កើតបក្សថ្មី តាមការចង់បានរបស់​បក្ស​កាន់អំណាចនោះទេ

(ភ្នំពេញ)៖ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសថា អតីត សមាជិកគណបក្សសង្រ្គោះជាតិនឹងមិនបង្កើតគណបក្សថ្មីតាមការគូសវាសរបស់ប្រធានគណ បក្សកាន់អំណាចនោះទេ។ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃច័ន្ទ ទី១៨ ធ្នូនេះ លោក អេង ឆៃអ៊ាង បានហៅអនុសាសន៍របស់សម្តេច ហ៊ុន សែន ថានេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយ​សម្ពាធ​អន្តរជាតិរបស់សម្តេច ហ៊ុន សែន។ ការប្រកាសរបស់លោក អេង ឆៃអ៊ាង បែបនេះគឺធ្វើឡើងបន្ទាប់ពីសម្តេច...

ប្រធានបក្សកាន់អំណាចចង់ឲ្យអតីតសមាជិកបក្សប្រឆាំងបង្កើតបក្សថ្មីដើម្បីចូលរួមប្រកួតការបោះឆ្នោតខាងមុខ

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានបក្សកាន់អំណាច បានផ្តល់យោ បល់ឲ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបក្សខ្លួនត្រូវបានរំលាយដោយសារសាល​ដីការបស់តុលាការកំពូលហើយនោះ បង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងការ បោះឆ្នោតជាតិខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកសម្តេច នៅថ្ងៃអាទិត្យ ទី១៧ ធ្នូនេះ។ ការប្រកាសរបស់សម្តេច ហ៊ុន សែន បែបនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ថាមានការនិយាយថាគណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ។ បើតាមសម្តេច បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិនឹងមិនរស់ឡើងវិញនោះទេ ដោយសារតែសាលដីកាតុលាការកំពូល...

ព្រឹទ្ធសភាកម្ពុជា ហៅការសម្រេចរបស់សភាអឺរ៉ុប គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

(ភ្នំពេញ)៖ បន្ទាប់ពីសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ចេញសេចក្តីសម្រេចព្រមានផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​​​ពន្ធ ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្សនោះ។ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តចំពោះការសម្រេចរបស់សភាអឺរ៉ុប និងបានហៅការព្រមាននេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ធ្នូនេះ ព្រឹទ្ធសភាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបថាមានលក្ខណៈលំអៀង មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ហើយសេចក្តីសម្រេចនេះទៀតសោត គឺជាការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាប្រទេសតូច តែជារដ្ឋអធិបតេយ្យ និងឯករាជ្យ។ បន្ថែមពីនេះដែរ​ ព្រឹទ្ធសភាកម្ពុជា...

គ.ជ.ប ចោទ EU ថា យករឿងបច្ចេកទេសមកលាយឡំជាមួយរឿងនយោបាយដើម្បីផ្អាក​ជំនួយ​​មក គ.ជ.ប

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប (EU) ដែលប្រកាស​ផ្អាកជំនួយ​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នោះ។ គ.ជ.ប បានចេញ​សេចក្តី​​​ថ្លែង​ការណ៍មួយដោយចាត់ទុកការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាការ​យក​រឿងតុលាការ និងនយោបាយមកលាយឡំជាមួយនឹង គ.ជ.ប។ ក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៣ ធ្នូម្សិលមិញនេះ គ.ជ.ប បានបង្ហាញការ សោកស្តាយចំពោះការសម្រេចរបស់ EU ដែលបានផ្អាកការផ្តល់ជំនួយមកដល់ គ.ជ.ប។ ក្នុង​នោះ គ.ជ.ប...

សម្តេច ស ខេង ណែនាំឲ្យមេប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេសពន្យល់ប្រជាពលរដ្ឋពីមូលហេតុរំលាយបក្សប្រឆាំង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង បានណែនាំឲ្យមេប៉ុស្តិ៍រដ្ឋបាលនៅទូទាំង​ប្រទេស បង្កើនការចុះពន្យល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួក គាត់បានយល់ពីមូល​ហេតុ​នៃការរំលាយគណបក្សសង្រ្គោះជាតិ ខណៈដែលក្រោយការ​រំលា​យ​មានប្រជាពលរដ្ឋមួយចំនួននៅ​តាមមូល​ដ្ឋានមិនទាន់ដឹងច្បាស់ពីការរំលាយនេះ។ សម្តេច ស ខេង បានលើកឡើងថា មេប៉ុស្តិ៍រដ្ឋបាល ត្រូវ​ផ្សព្វផ្សាយឲ្យប្រជាពល​រដ្ឋមូលដ្ឋាន​របស់​ខ្លួន បានឲ្យដឹងនូវឧបាយកលអាក្រក់ក្នុងការចង់ផ្គួលរំលំរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់ ពីសំណាក់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ និងគណបក្ស​ខ្លួន ដើម្បីជៀសវាងការយល់ច្រឡំរបស់ប្រជាព លរដ្ឋមកលើរដ្ឋាភិបាល។ ថ្លែងក្នុងសន្និបាតស្តីពីការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស...

គ.ជ.ប អះអាងថា ដំណើរការរៀបចំការបោះឆ្នោតនៅតែទៅមុខ បើទោះបី EU ព្បួរជំនួយក៏​ដោយ

(ភ្នំពេញ)៖ នៅទីបំផុតទៅសហភាពអឺរ៉ុប(EU) បានប្រកាសព្បួរជំនួយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលជាការឆ្លើយតបទៅនឹងការសម្រេចរបស់តុលាការកំពូលដែលបាន​សម្រេចរំលាយគណបក្សប្រឆាំង និងបានផ្អាកមិនឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងធ្វើ នយោ​បាយចំនួនប្រាំឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវាយោ នៅថ្ងៃច័ន្ទ ទី១២ ធ្នូនេះ។ លោក សោម សូរីដា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហៅការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាសិទ្ធិសេរីភាពរបស់សហភាពអឺរ៉ុប។ លោក ថា ការព្បួរ ជំនួយនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះទេ។ គួររំលឹកថា គណបក្សសង្រ្គោះជាតិ...

កម្ពុជា ចាត់ទុកការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​អាមេរិក ថា​ពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយនៅកម្ពុជា

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងការសោកស្តាយចំពោះការរឹតបន្តឹង​ទិដ្ឋាការ​របស់​អាមេរិកចំពោះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានហៅ ចំណាត់ការរបស់អាមេរិកខាងលើនេះ គឺជារឿងនយោបាយ និងពុំបានពិចារណលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយថ្មីៗនៅកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា«ការសម្រេចចិត្តនេះផ្ទុយពីស្មារតីនៃការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា និងសហរដ្ឋអាមេរិក»។ ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បែបនេះ គឺឆ្លើយតបទៅនិងក្រសួងការបរទេស​អាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ ក្រោយហេតុផលថា កម្ពុជាបានធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស...