ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចរក្សាបេះដូងនិងសរសៃឈាមក្រហមឱ្យមានសុខភាពល្អ

59

ការស្រាវជ្រាវឱ្យដឹងថាការហាត់ប្រាណ 4 ទៅ 5 ដងក្នុងមួយសប្តាហ៍គឺចាំបាច់ដើម្បីរារាំង សរសៃឈាមក្រហមសំខាន់ៗចេញពីបេះដូងកុំអោយរឹង។

ការធ្វើលំហាត់ប្រាណពីរ ឬបីដងក្នុងមួយសប្តាហ៍អាចរក្សាបានសរសៃឈាមក្រហមអោយមានសុខភាពល្អ យោងតាមការរកឃើញមនុស្ស 60​នាក់ ក្នុងចំនោមការស្រាវជ្រាវលើមនុស្ស 100 នាក់។

អ្នកស្រាវជ្រាវបាននិយាយថាទម្រង់នៃការធ្វើលំហាត់ប្រាណណាមួយបានបន្ថយហានិភ័យនៃបញ្ហាបេះដូង។

ប៉ុន្តែបរិមាណសមស្របនៃការធ្វើលំហាត់ប្រាណនៅពេលវេលាដ៏ត្រឹមត្រូវក្នុងជីវិតអាចបន្ថយភាពចាស់នៃបេះដូងនិងសរសៃឈាម។

ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីសរីរវិទ្យាផ្តោតទៅលើប្រវត្តិនៃការធ្វើលំហាត់ប្រាណរបស់អ្នកចូលរួមពេញមួយជីវិតរបស់ពួកគេនិងបានវាស់ភាពរឹងនៃសរសៃឈាមរបស់ពួកគេ។

សរសៃឈាមក្រហមគឺជាសសៃឈាមដែលបញ្ជូនឈាមចូលនិងចេញពីបេះដូងនិងគ្រប់ផ្នែកនៃរាងកាយ។

សសៃឈាមក្រហមនីមួយៗមានរាងដូចបំពង់ហើយនៅពេលមនុស្សមានអាយុកាន់តែច្រើន ពួកវាងាយនឹងរឹង។ ការរស់នៅដែលមិនមានសុខភាពល្អក៏បណ្តាលអោយសរសៃឈាមក្រហមត្រូវបានរារាំងដោយសារធាតុខ្លាញ់ផងដែរ។

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថាការធ្វើលំហាត់ប្រាណពីរ ទៅបីដងក្នុងមួយសប្តាហ៍ (30 នាទីក្នុងមួយវគ្គ) ក្នុងមួយជីវិត បាននាំឱ្យសរសៃឈាមក្រហមកណ្តាលកាន់តែមានភាពរឹងមាំដែលសម្រួលឈាមដល់ក្បាលនិងក។

ទោះជាយ៉ាងណាក៏ដោយអ្នកដែលហាត់ប្រាណ 4 ទៅ 5 ដងក្នុងមួយសប្តាហ៍ដែលណែនាំដោយមគ្គុទេស NHS  មានសរសៃឈាមក្រហមធំៗ ដែលមានសុខភាពល្អនិងសរសៃឈាមក្រហមមធ្យមក៏មានសុខភាពល្អ។

សរសៃឈាមក្រហមធំៗ គឺជាសសៃឈាមដែលបញ្ជូនឈាមទៅទ្រូងនិងពោះ។

ការស្រាវជ្រាវមិនបានគិតពីកត្តាដូចជារបបអាហារ ស្ថានភាពសង្គម និងការអប់រំ នៅក្នុងការវិភាគរបស់ពួកគេដែលនឹងមានឥទ្ធិពលផងដែរ។

វេជ្ជបណ្ឌិត Benjamin Levine ដែលជាអ្នកដឹកនាំការស្រាវជ្រាវពីវិទ្យាស្ថានលំហាត់ប្រាណនិងវេជ្ជសាស្រ្តបរិស្ថាននៅទីក្រុង Dallas រដ្ឋ Texas  បាននិយាយថាការងារនេះពិតជាគួរឱ្យរំភើបណាស់ព្រោះវាជួយយើងបង្កើតកម្មវិធីហាត់ប្រាណដើម្បីរក្សាបេះដូងរបស់យើងអោយមានភាពរឹងមាំនិងថែមទាំងអាចធ្វើអោយបេះដូងចាស់និងសសៃឈាមត្រលប់មកវិញ។

គាត់បាននិយាយថាការស្រាវជ្រាវពីមុនបានបង្ហាញថាការរង់ចាំដល់អាយុ 70 ឆ្នាំគឺយឺតពេលដើម្បីបង្វែរភាពចាស់របស់បេះដូង ដោយសារវាពិបាកក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធនៃបេះដូងនិងសរសៃឈាមក្រហមនៅដំណាក់កាលនោះសូម្បីតែការបណ្តុះបណ្តាលមួយឆ្នាំ៕