មនុស្សភាគច្រើនដែលព្យាយាមជក់បារីមួយដើមក្លាយអ្នកជក់រាល់ថ្ងៃ

67

ការស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់​មនុស្សចំនួន ២ភាគ៣ ដែលព្យាយាមជក់បារីមួយដើម បន្តក្លាយជាអ្នកជក់រាល់ថ្ងៃទោះបីជាជក់បណ្តោះអាសន្នក៏ដោយ។

ទិន្នន័យពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី និង ញូស៊ីលែន បានរកឃើញថា ៦០,៣%  នៃអ្នកព្យាយាមជក់បារី ហើយប៉ានប្រម៉ាណថា ៦៨,៩% នៃអ្នកទាំងនោះក្លាយជាទម្លាប់ប្រចាំថ្ងៃ។

ការវិភាគមួយដែលបានចេញផ្សាយនៅក្នុងការសែត​ Nicotine & Tobacco Research ដោយយោងទៅលើអ្នកឆ្លើយតបចំនួន ២១៥,០០០ នាក់ ចំពោះការស្ទង់មតិចំនួនប្រាំបីរវាង ឆ្នាំ ២០០០ និង ២០១៦ដែលបានដាក់បញ្ជូលក្នុង Global Health Data Exchange។

ក្នុងឆ្នាំ ២០១៦ ១៥,៥% នៃយុវវ័យអង់គ្លេសបានជក់បារី ដែលមានចំនួនប្រហែល ​៧,៦  លាននាក់ យោងតាមការិយាល័យស្ថិតិជាតិធ្លាក់ចុះពី ១៩,៩% ក្នុងឆ្នាំ ២០១០។

ក្នុងរយៈពេលដូចគ្នាដែរ ១៩,៣% នៃអ្នកមានអាយុ ១៨ ទៅ ២៤ឆ្នាំ ជាអ្នកជក់បារី ប្រៀបធៀបជាមួយ ២៥,៨% នៅក្នុងឆ្នាំ ២០១០។

រដ្ឋមន្ត្រីសុខភាពសារធារណៈ Steve Brine បាននិយាយថា “អង់គ្លេសគឺជាអ្នកនាំមុខគេក្នុងការគ្រប់គ្រងថ្នាំជក់នៅសកលលោក ហើយក៏អរគុណចំពោះវិធានការដ៏តឹងតែងរបស់យើង អត្រាជក់បារីនៅក្នុងប្រទេសអង់គ្លេសបានធ្លាក់ចុះគ្រប់ពេល”៕