វិធីសាស្ត្រទាំង ៦ ដែលជួយអ្នកជៀសផុតពីជម្ងឺផ្តាសាយពេលជិះយន្តហោះ

76
Man with influenza on airplane

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជម្ងឺរបស់អាមេរិក បានឱ្យដឹងថាការរីករាលដាលជំងឺគ្រុនផ្តាសាយនាពេលថ្មីៗនេះបានធ្វើឱ្យមានការខូចខាតទូទាំងប្រទេសជាផ្នែកមួយដែលបង្កឡើងដោយមនុស្សជាច្រើនចម្លងមេរោគក្នុងពេលធ្វើដំណើរកម្សាន្តថ្ងៃឈប់សម្រាក។

ទាំងនេះជាវិធីសាស្ត្រការពារការឆ្លងជម្ងឺផ្តាសាយ ដែលណែនាំដោយដោយវេជ្ជបណ្ឌិត Nicholas Testa និង Halili មានដូចខាងក្រោម៖

1ជូតសម្អាតកន្លែងរួមដូចជាតុអាហារ និងកន្លែងផ្អែកដៃ

វេជ្ជបណ្ឌិត Nicholas Testa បាននិយាយថាអ្នកគួតែយល់អំពីកន្លែងរួមគ្នានៅលើយន្តហោះដូចជាតុអាហារ និងកន្លែងផ្អែកដៃ ដែលមេរោគរស់នៅបាន ២៤ម៉ោង។

2. បើកចរន្តខ្យល់

ខ្យល់ក្នុងយន្តហោះមានចលនាតាមប្រព័ន្ធដែលវាច្រោះពីពិដានទៅដល់បាតក្រោមរៀងរាល់ពីរនាទីម្តង។ ប្រសិនបើមាននរណាម្នាក់កណ្តាស់ មេរោគអាចសាយភាយតាមខ្យល់ដោយផ្ទាល់ទៅកាន់អ្នកធ្វើដំណើរដែលអង្គុយខាងក្រោយ ឬក៏ក្បែរគ្នា។

3. អនុញ្ញាតឱ្យអ្នកដំណើរដទៃទៀតចូលមុន

វាមិនត្រឹមតែជិះយន្ដហោះដែលអ្នកធ្វើដំណើរគួរប្រយ័ត្ននឹងមេរោគផ្តាសាយទេ។ ជារៀងរាល់ថ្ងៃអ្នកដំណើររាប់ពាន់នាក់ក៏បានឆ្លងកាត់ព្រលានយន្តហោះសំខាន់ៗនៅទូទាំងប្រទេសផងដែរដោយឈរជិតគ្នាជាជួរ។

Testa ក៏ផ្តល់ដំបូន្មានដល់អ្នកធ្វើដំណើរ ឱ្យអត់ធ្មត់នៅពេលអ្នកជិះយន្តហោះប្រសិនបើអ្នកចង់ទប់ស្កាត់ការរីករាលដាលនៃមេរោគផ្តាសាយ។

4. ជ្រើសរើសកន្លែងអង្គុយជាប់បង្អួច

នៅពេលនិយាយពីកន្លែងដែលត្រូវអង្គុយនៅក្នុងយន្តហោះ Testa ណែនាំឱ្យជ្រើសរើសកៅអីជាប់បង្អួច។

5. ជៀសវាងកាផឹកកាហ្វេអ៊ីន ឬស្រាពេលជិះយន្តហោះ

Testa ក៏ណែនាំឱ្យជៀសវាងការផឹកកាហ្វេអ៊ីន ឬស្រានៅពេលហោះហើរប្រសិនបើអ្នកមិនចង់ឈឺ។ គាត់បាននិយាយថា “ទាំងពីរនេះត្រូវបានបង្ហាញអំពីកាបង្កើនការខ្សោះជាតិទឹករបស់អ្នកហើយបន្ថយប្រព័ន្ធភាពស៊ាំរបស់អ្នក។

6.​ ប្រើ Spray បាញ់ច្រមុះ

Halili បាននិយាយថាព័ត៌មានជំនួយដែលគាត់បានផ្តល់អនុសាសន៍គឺប្រើ Spray បាញ់ច្រមុះដែលគាត់និយាយថាគាត់បាញ់ “រៀងរាល់ពីរម៉ោង” នៅពេលហោះហើរ។ Testa បាននិយាយថាការប្រើ Spray បាញ់ច្រមុះ “រក្សាភ្នាសក្រាលរន្ធច្រមុះ របស់អ្នកអោយមានសំណើម”៕