សារធាតុផ្សំក្នុងថ្នាំដុសធ្មេញអាចប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់

56

ឡុងដុង: ការស្រាវជ្រាវបានចាប់ផ្តើមក្នុងផ្នែកមួយ នៃបច្ចេកវិទ្យាសិប្បនិមិត្ត (AI)  របស់មនុស្សយន្តដែលអ្នកវិទ្យាសាស្ត្របានរកឃើញថាសារធាតុផ្សំទូរទៅរបស់ថ្នាំដុសធ្មេញអាចយកទៅច្នៃដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ដែលស៊ាំនឹងឱសថ។

ក្នុងការសិក្សារបស់ Scientific Reports អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cambridge ដែលប្រើបច្ចេកវិទ្យាសិប្បនិមិត្ត (AI) របស់មនុស្សយន្តបានបង្ហាញថាថ្នាំទ្រីក្លូសាន (Triclosan)  មានសក្តានុពលដើម្បីទប់ស្កាត់ការឆ្លងជម្ងឺគ្រុនចាញ់នៅតំណាក់កាលសំខាន់ពីរក្នុងថ្លើមនិងឈាម។

ជម្ងឺគ្រុនចាញ់បានសម្លាប់មនុស្សស្ទើរតែ ៥០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ហើយភាគច្រើននៃជនរងគ្រោះជាក្មេងៗក្រីក្របំផុតនៅតាមបណ្តាប្រទេសអាហ្រិក។ ជម្ងឺនេះអាចព្យាបាលបានជាមួយថ្នាំពេទ្យ ប៉ុន្តែភាពស៊ាំចំពោះថ្នាំពេទ្យទាំងនេះកំពុងតែកើនឡើងដែលបង្កើនគ្រោះថ្នាក់ពុំអាចព្យាបាលបាននៅថ្ងៃអនាគត់។

អ្នកវិទ្យាសាស្ត្របានដឹងថាពេលខ្លះថ្នាំទ្រីក្លូសាន​ (Triclosan) អាចបញ្ឈប់ការលូតលាស់នៃប៉ារាសិតជម្ងឺគ្រុនចាញ់ ក្នុងតំណាក់កាលឈាមពេលឆ្លងដោយការទប់ស្កាត់សកម្មភាពអង់ហ្ស៊ីមដែលត្រូវបានគេស្គាល់ថា enoyl reductase (ENR) ដែលពាក់ព័ន្ធនឹងការផលិតអាស៊ីតខ្លាញ់។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងការងារចុងក្រោយនេះក្រុមរបស់អ្នកស្រី Bilsland បានរកឃើញថាថ្នាំទ្រីក្លូសាន (Triclosan)  ក៏អាចរារាំងអង់ហ្ស៊ីមផ្សេងគ្នានៃប៉ារ៉ាសិតជម្ងឺគ្រុនចាញ់ផងដែរដែលហៅថា DHFR ។

អ្នកស្រី Elizabeth Bilsland ដែលជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថាការរកឃើញដោយក្រុមការងារមនុស្សយន្ត របស់យើងដែលថាថ្នាំទ្រីក្លូសាន (Triclosan) មានប្រសិទ្ធភាពប្រឆាំងនឹងគោលដៅជំងឺគ្រុនចាញ់ ផ្តល់ក្តីសង្ឃឹមថាយើងអាចប្រើវាដើម្បីបង្កើតថ្នាំថ្មី៕