ការសិក្សាស្រាវជ្រាវបានឱ្យដឹងថាការក្រេបតែផ្លែឈើដែលមានជាតិអាស៊ីតអាចបណ្តាលឱ្យធ្មេញខូច

63

ការអង្កេតដោយពួកអ្នកវិទ្យាសាស្ត្របានបង្ហាញថាការក្រេបភេសជ្ជៈដែលមានជាតិអាស៊ីតដូចជាតែផ្លែឈើ និងទឹករសជាតិអាចធ្វើឱ្យធ្មេញខូចនិងបំផ្លាញស្រទាប់ធ្មេញ។

ក្រុមមហាវិទ្យាល័យ King’s College នៅទីក្រុងឡុងបានរកឃើញថាការផឹកចន្លោះ ការទទួលទានអាហារអស់រយៈពេលយូរពេកបានបង្កើនហានិភ័យនៃការសឹកធ្មេញដោយសារអាស៊ីត។

ការស្រាវជ្រាវនៅក្នុងទស្សនាវដ្តីធ្មេញអង់គ្លេសបានមើលទៅលើរបបអាហាររបស់មនុស្សចំនួន 300 នាក់ដែលមានបញ្ហាធ្មេញសឹកធ្ងន់ធ្ងរ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាទឹកផ្លែឈើច្របាច់ និងផ្លែឈើផ្អែម ភេសជ្ជៈមានជាតិស្ករ និងទឹកដែលបន្ថែមរស់ជាតិដែលទាំងអស់នោះមានជាតិអាស៊ីត និងអាចបណ្តាលឱ្យធ្មេញខូច។

វេជ្ជបណ្ឌិត Saoirse O’Toole អ្នកដឹកនាំការស្រាវជ្រាវពីវិទ្យាស្ថានធ្មេញរបស់វិទ្យាស្ថាន King’s College London បាននិយាយថា “ប្រសិនបើអ្នកផឹកអ្វីៗ ក្នុងរយៈពេលយូរជាងប្រាំនាទី ឬប្រសិនបើអ្នកលេងជាមួយអ្វីដែលនៅក្នុងមាត់របស់អ្នក ឬប្រសិនបើអ្នកបៀមផ្លែឈើជាងពីរបីនាទី ជាជាងការញ៉ាំវាជាផ្លែឈើទាំងស្រុង ទាំងនេះគឺជាអ្វីដែលពិតជាអាចបំផ្លាញធ្មេញរបស់អ្នក។

របាយការណ៍នេះបានឱ្យដឹងថាភេសជ្ជៈគ្មានជាតិស្ករក៏អាចបណ្តាលអោយធ្មេញសឹកដូចភេសជ្ជៈមានជាតិស្ករ។ ភេសជ្ជៈមានជាតិជូ និងផលិតផលផ្អាប់ pickled ក៏អាចនាំឱ្យមានសំណឹកធ្មេញ។

លោក Russ Ladwa ដែលជាប្រធានគណៈកម្មាធិការសុខភាពនិងវិទ្យាសាស្ត្ររបស់សមាគមធ្មេញអង់គ្លេសបានមានប្រសាសន៍ថា “ការទទួលទានវាជាមួយនឹងអាហារជួយកាត់បន្ថយការខូចខាត ដោយសារតែការទំពារអាហារបង្កើនការផលិតទឹកមាត់ដែលជាជាតិអាល់កាឡាញនិងសកម្មភាពការពារដើម្បីបន្សាបអាហារនិងភេសជ្ជៈមានជាតិអាស៊ីត ។

“យើងនឹងជំរុញការញ៉ាំភេសជ្ជៈត្រជាក់ដែលប្រើប្រាស់វាក្នុងពេលតែមួយមិនត្រូវក្រេបក្នុងរយៈពេលយូរ និងកំណត់ភេសជ្ជៈសម្រាប់ពេលទទួលទានអាហារ” ។

ហើយការប្រើប្រាស់ទុយោអាចជៀសវាងជាតិអាស៊ីតនៅក្នុងភេសជ្ជៈដែលធ្វើឱ្យប៉ះពាល់ដល់ធ្មេញ។

លោក Ladwa បានបន្ថែមថាការទទួលទានទឹក, ភេសជ្ជៈដែលមានសារធាតុចិញ្ចឹមដូចជាទឹកដោះគោនិងអាហារគ្មានជាតិអាស៊ីត ឬអាល់កាឡាញ ដូចជាឈីសបន្ទាប់ពីញ៉ាំអាហារមានជាតិអាស៊ីត ឬភេសជ្ជៈគឺជាគំនិតដ៏ល្អ៕