ការសិក្សា: ការធ្វើតេស្តឈាមដោយម្ជុលរកឃើញជម្ងឺខ្ទុះក្នុងឈាមធ្ងន់ធ្ងរ

60

ក្រុមអ្នកវិទ្យាសាស្ដ្រកាលពីថ្ងៃចន្ទបានបង្ហាញពីវិធីឆាប់រហ័សនិងថោកដើម្បីរកឃើញជម្ងឺខ្ទុះក្នុងឈាម (Sepsis) ដែលជាស្ថានភាពគំរាមកំហែងអាយុជីវិតដែលរាងកាយត្រូវបានវាយប្រហារដោយប្រព័ន្ធភាពស៊ាំរបស់ខ្លួន។

នៅក្នុងការពិសោធន៍ព្យាបាលនៅមន្ទីរពេទ្យ Massachusetts ក្នុងទីក្រុង Boston ក្រុមអ្នកស្រាវជ្រាវដែលធ្វើការវិភាគអំពីការច្របាច់ឈាមតែមួយដោយប្រើឧបករណ៍ច្រោះទំហំប៉ុនមេដៃ បានជ្រើសរើសអ្នកជម្ងឺខ្ទុះក្នុងឈាមក្នុងស្ថានភាពជាច្រើនម៉ោងដោយមានភាពត្រឹមត្រូវ 95%។

បច្ចុប្បន្ននេះជិត 1 ភាគ 3 នៃអ្នកជម្ងឺខ្ទុះក្នុងឈាមមិនត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយឧបករណ៍ដែលអាចចំណាយពេលច្រើនថ្ងៃដើម្បីទទួលបានលទ្ធផល។

ការស្រាវជ្រាវពីមុនបានបង្ហាញថារៀងរាល់ម៉ោងដែលការធ្វើរោគវិនិច្ឆ័យខ្ទុះក្នុងឈាមត្រូវបានពន្យារពេល ហានិភ័យនៃការស្លាប់កើនឡើងជិត 8%។

លោក Jarone Lee ប្រធានផ្នែកថែទាំសុខភាពនៅមន្ទីរពេទ្យ Massachusetts និងជាសហអ្នកដឹកនាំនៃការសិក្សាអំពី Biomedical Engineering បាននិយាយថា “យើងជឿថាវិធីសាស្ត្រនេះអាចអនុញ្ញាតឱ្យយើងកំណត់អ្នកជំងឺដែលមានហានិភ័យនៃការវិវត្តជម្ងឺខ្ទុះក្នុងឈាមឆាប់ជាងវិធីសាស្រ្តផ្សេងទៀត”។

ជម្ងឺខ្ទុះក្នុងឈាមកើតមានឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយមិនអាចគ្រប់គ្រងប្រតិកម្មទៅនឹងការចម្លងរោគដ៏ធំមួយដែលនាំឱ្យមានសីតុណ្ហភាពទាប ក្អួត ហើយក្នុងករណីធ្ងន់ធ្ងរ ការខូចខាតជាលិកាការ បាត់បង់សរីរាង្គ និងការស្លាប់។

យោងតាមការសិក្សាថ្មីមួយក្នុងទស្សនាវដ្ដី American Journal of Respiratory and Critical Care Medicine បានអោយដឹងថា ស្ថានភាពនេះប៉ះពាល់យ៉ាងហោចណាស់មនុស្ស 30 លាននាក់នៅលើពិភពលោកជារៀងរាល់ឆ្នាំនិងធ្វើឱ្យមនុស្ស 5 លាននាក់ស្លាប់។

យោងទៅតាម Sepsis Alliance ដែលជាអង្គការតស៊ូមតិសប្បុរសធម៌មួយនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា រហូតដល់ពាក់កណ្តាលនៃអ្នកដែលរស់រានមានជីវិតនៃជម្ងឺខ្ទុះក្នុងឈាមធ្ងន់ធ្ងរបានទទួលរងពីជំងឺស្ត្រេសធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ង ការឈឺចាប់រ៉ាំរ៉ៃ សារពាង្គកាយលែងតំណើការ ឬការកាត់សារពាង្គកាយ។

ការធ្វើតេស្តដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវបានញែកប្រភេទជាក់លាក់របស់កោសិកាឈាមសហៅថាកោសិការឈាមសថ្មី។

នៅក្នុងការស្រាវជ្រាវមុននេះ អ្នកដឹកនាំស្រាវជ្រាវជាន់ខ្ពស់លោក Daniel Irimia ជាគ្រូពេទ្យវះកាត់នៅឯមន្ទីរពេទ្យនិងជាជំនួយការសាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Harvard បានកត់សម្គាល់ថាចលនាភ្លាមៗនៃកោសិកាឈាមសទាំងនេះភ្ជាប់ទៅនិងសភាពដែលនឹងកើតមានដែលអ្នកជំងឺអាចវិវត្តទៅជាជម្ងឺខ្ទុះក្នុងឈាម៕