សូណាញឹកញាប់ផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល

53

ការសិក្សាមួយរបស់ហ្វាំងឡង់បានបង្ហាញថាទម្លាប់សូណាជាទៀងទាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល មនុស្សវ័យកណ្តាលដែលទៅសូណាគ្រប់ឱកាសដែលពួកគេសម្រាកអាចមានហេតុផលថ្មីដើម្បីចំណាយពេលសំរាក ។

អ្នកស្រាវជ្រាវបានពិនិត្យលើមនុស្សពេញវ័យចំនួន 1,628 នាក់ដែលមានអាយុ 63 ឆ្នាំជាមធ្យមមិនមានប្រវត្តិនៃជម្ងឺដាច់សរសៃឈាមខួរក្បាលនិងជាទូទៅសូណាពីមួយទៅបីដងក្នុងមួយសប្តាហ៍។

ក្រោយពីបានតាមដានអ្នកចូលរួមពាក់កណ្តាលអស់រយៈពេលយ៉ាងហោចណាស់ 15 ឆ្នាំក្រុមការងារបានរកឃើញថាមនុស្ស 155 នាក់មានជម្ងឺដាច់សរសៃឈាមខួរក្បាល។ អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Neurology បាននិយាយថា បើប្រៀបធៀបទៅនឹងអ្នកដែលបានសូណាតែម្តងក្នុងមួយសប្តាហ៍ អ្នកដែលបានសូណា 4 ទៅ 7 ដងក្នុងមួយសប្តាហ៍មាន 61% ហាក់ដូចជាមិនមានជម្ងឺដាច់សរសៃឈាមខួរក្បាលអំឡុងពេលនៃការស្រាវជ្រាវ។

អ្នកដឹកនាំការសិក្សាមួយរូបឈ្មោះ Setor Kunutsor មកពីសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេសបាននិយាយថា ដោយសារតែជម្ងឺដាច់សរសៃឈាមខួរក្បាលភាគច្រើនអាចត្រូវបានគេសន្មត់ថាដោយសារសម្ពាធឈាមខ្ពស់ សូណាអាចបន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាលតាមរយៈការកាត់បន្ថយសម្ពាធឈាម។

Kunutsor បាននិយាយតាមអ៊ីម៉ែលថា វាក៏អាចធ្វើទៅបានផងដែរដែលថាសូណាអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាលដោយបន្ថយការរលាក បន្ថយភាពរឹងនៃសរសៃឈាមនិងភាពធន់ទ្រាំទៅនឹងលំហូរឈាមតាមរយៈចលនាប្រព័ន្ធឈាម។

អ្នកដែលមិនសូវសូណាត្រូវបានគេណែនាំឱ្យចាប់ផ្តើមដោយប្រុងប្រយ័ត្ន សាកល្បងភាពអត់ធ្មត់ជាមួយកម្ដៅជាបុគ្គល និងបង្កើនភាពញឹកញាប់និងកម្រិតនៃសូណាយឺតៗ។

លទ្ធផលបានបង្ហាញអត្រានៃជម្ងឺដាច់សរសៃឈាមខួរក្បាលចំនួន 8,1 ករណីក្នុងមួយឆ្នាំក្នុងចំណោមមនុស្ស 1,000 នាក់ដែលសូណាជារៀងរាល់សប្តាហ៍ បើធៀបនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល 7,4 ករណីក្នុងមួយឆ្នាំចំពោះមនុស្ស 1,000 នាក់ដែលសូណា 2 ឬ3ដងក្នុងមួយសប្តាហ៍។

ក្នុងចំនោមអ្នកដែលសូណាយ៉ាងហោចណាស់ 4 ដងក្នុងមួយសប្តាហ៍ មានតែ 2,8 ក្នុងចំនោម 1,000 នាក់ក្នុង 1 ឆ្នាំមានជម្ងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលសិក្សា។

វេជ្ជបណ្ឌិត Josef Heckmann នៃមន្ទីរពេទ្យក្រុង Landshut ក្នុងប្រទេសអាល្លឺម៉ង់កត់សំគាល់នៅក្នុងវិចារណកថា អ្នកដែលមិនធ្លាប់សូណាហើយមកសូណាគួរតែត្រូវប្រុងប្រយ័ត្នផងដែរដោយសារតែផ្នែកមួយអាចបណ្តាលឱ្យមានបញ្ហាបេះដូង ខ្វះជាតិទឹក ឬការរួមចំណែកក្នុងជម្ងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសប្រសិនបើមនុស្សមិនធ្វើតាមការណែនាំប្រឆាំងនឹងការប្រើប្រាស់គ្រឿងស្រវឹង។

លោក Heckmann និងសហការីបានសរសេរថាចំពោះអ្នកដែលមិនសូវដឹងពីការសូណាវាត្រូវចាប់ផ្តើមដោយការប្រុងប្រយ័ត្ន សាកល្បងភាពអត់ធ្មត់ជាមួយកម្តៅជាបុគ្គល បង្កើនភាពញឹកញាប់និងកម្រិតនៃការងូតទឹក ហើយជាការរួមបញ្ចូលគ្នានៃការងូតទឹកជាមួយសកម្មភាពលំហាត់ប្រាណ៕