ឆ្នាំថ្មី បដិវត្តអារហារថ្មី ទឹក

67

ដោយយោងទៅលើ ទៅវិធីសាស្រ្តអនុវត្តប្រចាំថ្ងៃ អ្នកត្រូវបានរំពឹងថានឹងពិសារទឹកចំនួន ៨កែវក្នុងមួយថ្ងៃ (ហើយអ្នកជំនាញមួយចំនួនបានណែនាំអោយពិសារច្រើនជាងនេះទៀត)។ ដែលហាក់ដូចជាកិច្ចការពិបាកនឹងធ្វើនៅថ្ងៃខ្លះ ប៉ុន្តែនេះជាគុណវិបត្តិដែលអ្នកមិនត្រូវពិសារទឹកទាំងអស់ទេ។ ជាទូទៅ ២០% នៃចំនួនទឹកប្រចាំថ្ងៃរបស់យើងបានមកពីអាហាររឹងជាពិសេសផ្លែឈើនឹងបន្លែ។

ប្រសិនបើអ្នកជំនួសសូដាកំប៉ុងដែលមាន ១៥០ កាឡូរីដែលប្រើប្រចាំថ្ងៃដោយពិសារទឹកមួយកែវ អ្នកអាចរក្សាកាឡូរីលើសពី ១០០០ ក្នុងមួយសប្តាហ៍ដែលអាចបំប្លែងអោយស្រកទំងន់ ​១៥ ផោនក្នុងមួយឆ្នាំ។ ពិសារទឹកមួយកែវក្នុងមួយថ្ងៃមុនពេលពិសារអាហារអាចជួយបំពេញអ្នកនិងពិសារអាហារដែលមានកាឡូរីតិច។ មធ្យោបាយដូចគ្នាដែរនៅពេលដែលអ្នករៀបចំពិសារអារហារ អ្នកក៏រៀបចំទឹក។ វាពិសេសសម្រាប់អ្នកមានវ័យចំណាស់ ដែលមានតម្រូវការពិសារទឹកតិចតួច។ បន្ថែមពីនេះទៀត ដោយសារតម្រូវការទឹកអាចជាកំហុសសម្រាប់អ្នកដែលមានតម្រូវការអារហារ ពិសារទឹកពេញមួយថ្ងៃអាចជួយអ្នកជៀសបាននូវការពិសារអារហារសម្រន់ដែលមិនចាំបាច់បាន។

កាន់ដបទឹកអាចជួយរំលឹកអ្នកអោយពិសារទឹកបានច្រើន។​ Passerrello បាននិយាយថា “ខ្ញុំប្រើដបទឹកដែលមានខ្សែថ្ពក់ហើយថ្ពក់សោរបស់ខ្ញុំលើវា ដូច្នេះគ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំតែងមានដបទឹកហើយវាក្លាយជាផ្នែកមួយនៃទំលាប់របស់ខ្ញុំ”។  ប្រសិនបើទឹកធម្មតាមិនទាក់ទាញ ព្យាយាមបន្ថែមចំណិតផ្លែឈើ ឬក៏បន្លែដូចជាក្រូច ក្រូចឆ្មា ស្រ្តប័រី ឬត្រសក់ដើម្បីបន្ថែមរស់ជាតិ។ ទឹកកាបូណាតជាជម្រើសផ្សេង។

របៀបប្រើប្រាស់ទឹក

បង្កើតគោលដៅពិសារទឹកប្រចាំថ្ងៃ។ ពិសារទឹក ៨ កែវក្នុង១ថ្ងៃ ជាចំនួនមធ្យម (ដោយមិនរួមបញ្ចូលទឹកមកពីចំណីអារហារ)តម្រូវការរបស់អ្នកអាចស្ទើរតែពឹងផ្អែកលើកំរិតសកម្មភាពរបស់អ្នកនិងកត្តាផ្សេងៗដូចជាការមានផ្ទៃពោះ៕