ក្រុមហ៊ុន Nestle នឹងកាត់បន្ថយជាតិស្ករនិងអំបិលនៅក្នុងផលិតផលរបស់ខ្លួន

65

Swiss group បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Nestle នឹងធ្វើការកាត់បន្ថយចំបរិមាណស្ករ អំបិល និងជាតិខ្លាញ់​ នៅក្នុងផលិតផលរបស់ខ្លួន ខណៈក្រុមហ៊ុននេះព្យាយាមកែលម្អ រូបភាពនៃអាហារដែលវេចខ្ចប់សម្រាប់សុខភាពអតិថិជន។

ក្រុមហ៊ុន Nestle និងគូប្រជែងរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជន ឆ្ពោះទៅរកអាហារដែលមានសុខភាពល្អនិងនៅឆ្ងាយពីផលិតផលកែច្នៃដូចជាមីនិងភីហ្សា។

ក្រុមហ៊ុនផលិតដុំសូកូឡា KitKat និងស៊ុប Maggi កំពុងឆ្លើយតបទៅនឹងផលិតផលដែលផ្តល់សុខភាពល្អ ហើយក៏កំពុងផ្លាស់ប្តូរទៅរកប្រភេទរបរដែលមានកំណើនខ្ពស់ដូចជាកាហ្វេ ការថែទាំសត្វ ទឹកសុទ្ធ និងអាហាររូបត្ថម្ភទារក។

ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនចង់កាត់បន្ថយស្ករ 5% ពីការបន្ថយបរិមាណស្ករខ្ពស់ជាង 34% ដែលសម្រេចបានចាប់តាំងពីឆ្នាំ 2000 និងអំបិល 10% ទៀត បន្ថែមលើការរក្សាទុក 20% ចាប់តាំងពីឆ្នាំ 2005 មក។

វាក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងឆ្នាំ 2014 ដើម្បីកាត់បន្ថយខ្លាញ់បាន 10% នៅក្នុងផលិតផលដែលពាក់ព័ន្ធទាំងអស់ដែលមិនឆ្លើយតបនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក។

លោក Mark Schneider អគ្គនាយកប្រតិបត្តិ បានប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទមួយនៅ Vevey on Lake Geneva ជាទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួន ថានិន្នាការឆ្ពោះទៅរកអាហារដែលផ្តល់សុខភាពល្អត្រូវបានឃ្លាំមើលនៅទូទាំងពិភពលោក។

ក្រុមហ៊ុន Nestle បានចំណាយប្រាក់ 1,72 ពាន់លានហ្វ្រង់ស្វីស (1,71 ពាន់លានដុល្លារ) លើការស្រាវជ្រាវនិងអភិវឌ្ឍន៍កាលពីឆ្នាំមុន។ លោក Schneider បាននិយាយថាអាហារនិងភេសជ្ជៈសម្រាប់កុមារគឺជាចំណុចដែលត្រូវផ្តោតលើការយកចិត្តទុកដាក់ខណៈពេលដែលគាត់បានផ្តល់ជូននូវយុទ្ធនាការ “Nestle សម្រាប់កុមារមានសុខភាពល្អ” ដែលរួមមានកម្មវិធីនិងសេវាកម្មអនឡាញដើម្បីអប់រំឪពុកម្តាយនិងអ្នកថែទាំអំពីអ្វីដែលកុមារគួរញ៉ាំ។

ក្រុមហ៊ុន Nestle បាននិយាយថាខ្លួនបានចាប់ផ្តើមលក់ផលិតផលថ្មីជាង 1,000 ប្រភេទកាលពីឆ្នាំមុនដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់កុមារ ហើយនឹងបង្កើនផលិតផលបន្ថែមទៀតសម្រាប់កុមារដែលមានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ និងមីក្រូសារជាតិ។ ការកែច្នៃរូបមន្តឡើងវិញដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួនផ្តល់សុខភាពល្អគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Nestle ដើម្បីរក្សាផលិតផលរបស់ខ្លួនអោយទាក់ទាញដល់អតិថិជន៕