ខ្សែក្រវ៉ាត់សុវត្ថិភាពអាចការពាររងរបួសថ្លើមធ្ងន់ធ្ងរក្នុងពេលគ្រោះថ្នាក់ចរាចរណ៍

64

ក្រុមអ្នកស្រាវជ្រាវនិយាយថាការពាក់ខ្សែក្រវាត់សុវត្ថិភាពអាចមិនរារាំងការរងរបួសថ្លើមនៅក្នុងគ្រោះថ្នាក់រថយន្តនោះទេ ប៉ុន្តែវាអាចបន្ថយភាពធ្ងន់ធ្ងររបស់វា​ និងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងផលវិបាកនិងការចំណាយរបស់គ្រោះថ្នាក់ចរាចរណ៍។

អ្នកស្រាវជ្រាវបានរកឃើញថាក្នុងចំនោមអ្នករបួសថ្លើមជាង 50,000 នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកដែលមានរបួសថ្លើមធ្ងន់ធ្ងរហាក់ដូចជាងាយស្លាប់ទ្វេដងដូចទៅនិងអ្នកមានជម្ងឺថ្លើមស្រាល ឬមធ្យម។

ពួកគេក៏បានរកឃើញថាអ្នកដែលពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពមិនងាយនឹងមានរបួសថ្លើមធ្ងន់ធ្ងរនោះទេ។ ហានិភ័យបានធ្លាក់ចុះបន្តិចនៅពេលដែលខ្សែក្រវ៉ាត់សុវត្ថិភាពនិងពោងសុវត្ថិភាពត្រូវបានគេប្រើ ប៉ុន្តែពោងខ្យល់តែមួយមិនប៉ះពាល់ដល់ភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់ឡើយ។

អ្នកដឹកនាំការស្រាវជ្រាវ Audrey Renson មកពី NYU Langone Hospital-Brooklyn ក្នុងទីក្រុងញូវយ៉កបាននិយាយថាវាត្រូវបានគេស្គាល់ថាសម្រាប់ពេលខ្លះការប្រើខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃការស្លាប់ក្នុងគ្រោះថ្នាក់រថយន្ត។

អ្នកស្រីបាននិយាយតាមអ៊ីម៉ែលថា ទោះបីជាអ្នកខ្លះគិតថាជារឿងធម្មតាក៏ដោយវានៅតែមានភាពចម្រូងចម្រាសមួយចំនួនយូមកហើយនៅជុំវិញខ្សែក្រវ៉ាត់សុវត្ថិភាពដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ ហើយការមានពោងសុវត្ថិភាពមានន័យថាអ្នកមិនចាំបាច់ពាក់ខ្សែក្រវាត់សុវត្ថិភាពនោះទេ។

វេជ្ជបណ្ឌិត Eileen Metzger Bulger ប្រធាននៃមហាវិទ្យាល័យវេជ្ជសាស្ត្រវះកាត់អាមេរិកាំងនិងជាប្រធានរងរបួសនៅ Harborview Medical Center នៅទីក្រុង Seattle បាននិយាយថារបួសពីរដែលរងគ្រោះច្រើនជាងគេបំផុតបន្ទាប់ពីការប៉ះទង្គិចគ្នានេះគឺថ្លើមនិងផាល។

Bulger បាននិយាយតាមអ៊ីម៉ែលថា ទាំងពីរអាចបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរប៉ុន្តែផាលអាចត្រូវបានគេយកចេញប្រសិនបើចាំបាច់អំឡុងពេលវះកាត់ ដែលគ្រប់គ្រងការហូរឈាម។ ថ្លើម (ទោះជាយ៉ាងណា) គឺមានសារៈសំខាន់សំរាប់ជីវិតហើយមិនអាចយកចេញបានឡើយ។

អ្នកជម្ងឺដែលពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពមាន 21% ហាក់ដូចជាមិនសូវរងរបួសថ្លើមធ្ងន់ធ្ងរហើយអ្នកដែលការពារដោយខ្សែក្រវ៉ាត់សុវត្ថិភាពនិងពោងសុវត្ថិភាពមាន 26% ឬតិចជាង។

វេជ្ជបណ្ឌិត Marc Bjurlin ជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ NYU Langone-Brooklyn បាននិយាយថាខណៈដែលលទ្ធផលនៃការស្រាវជ្រាវអាចមើលទៅហាក់ដូចជាច្បាស់លាស់នោះការស្រាវជ្រាវបានបញ្ជាក់ពីសារៈសំខាន់នៃការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់ពេលវេលា៕