កុំផ្តល់ចំណីជាសាច់ឆៅអោយសុនខរបស់អ្នក

50

ប៉ារីស: សាច់ឆៅ បាត្រូវបានដឹងថាជាអារហារដែលសម្បូរដោយជីវជាតិសំរាប់សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ប៉ុន្តែវាក៏ងាយស្រួលបង្ករគ្រោះថ្នាក់ដល់សត្វចិញ្ចឹមរបស់អ្នកព្រមទាំងសុខភាពរបស់អ្នកផងដែរ នេះបើយោងតាមការព្រមានរបស់អ្នកស្រាវជ្រាវ។

ក្រុមស្រាវជ្រាវរបស់ហូល្លង់បានធ្វើរបាយការណ៍នៅក្នុង Vet Record បានបង្ហាញថាផលិតផលសាច់ឆៅ ក្លាសសេដាក់លក់នៅតាមហាងសត្វចិញ្ចឹមនិងតាមផ្សារទំនើបនៅក្នុងប្រទេសហូល្លង់ដែលម្ចាស់ឆ្កែជាងពាក់កណ្តាលទិញ បង្ហាញពីក្តីបារម្មណ៍ពីបាត់តេរីនិងប៉ារាស៊ីត។

មេរោគរួមមានបាក់តេរី ដូចជា បាក់តេរីក្នុងសាច់ឆៅ (E coli) បាក់តេរីបង្កជម្ងឺ (Salmonella ) និងបាត់តេរីបង្កជាតិពុល (Listeria) ដែលអាចបង្កអោយអាហាររងជាតិពុល ហើយប៉ារាស៊ីត Toxoplasma gondii បានបង្កជម្ងឺដោយពួកប៉ារាស៊ីតចម្លងទៅមនុស្សតាមចំណីអាហារអាចបំផ្លាញខួរក្បាលនិងភ្នែកដោយករណីកម្រទៅលើមនុស្ស។

មេរោគប្រភេទនេះអាចធ្វើអោយសត្វឈឺ ប៉ុន្តែក៏កាន់តែបង្ករគ្រោះថ្នាក់ដល់អ្នកដែលកាន់អាហារឆៅ ឬក៏ស្និទ្ធស្នាលជាមួយសត្វដែលផ្ទុកជម្ងឺដែលលិឍមុខឬដៃរបស់ពួកគេផងដែរ។

ឯកសារផ្លូវការបានបង្ហាញថា “វាមានអត្ថប្រយោជន៍ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីហានិរភ័យដែលអាចកើតមានជាប់ពាក់ព័ន្ធជាមួយការអោយចំណីសត្វ​ជាសាច់ឆៅ ហើយម្ចាស់សត្វចិញ្ចឹមគួរតែទទួលបានការអប់រំអំពីអនាម័យផ្ទាល់ខ្លួន នឹងការប៉ះពាល់ផ្ទាល់នៃសាច់ឆៅ”៕