នាយករដ្ឋមន្រ្តីក្រើនរំលឹកកុំឲ្យមានអគ្គីភ័យឆាប់ឆេះថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម

44

សម្ដេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹកដល់ពលរដ្ឋការពារកុំឲ្យមានអគ្គីភ័យឆាប់ឆេះនៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃនេះថា​នៅក្នុង​ឱកាស​ចូល​ឆ្នាំចិនដែលនឹងមកដល់ខាងមុខនេះ (១៥ ខែ កុម្ភះ) បងប្អូនចូលរួមទប់ស្កាត់ កុំអោយមាន​អគ្គីភ័យ​ឆេះ​ផ្ទះអោយសោះ​។

សម្ដេចនាយករដ្ឋមន្រ្តីក៏លើកឡើងបន្ថែមដែរថា ដើម្បីបង្ការកុំអោយមានអគ្គីភ័យឆេះផ្ទះនោះ ពលរដ្ឋត្រូវ​ពន្លត់​ភ្លើងទៀន និងធូប ក្រោយពេលចប់ពិធីសែន។

ជាមួយគ្នានោះសម្ដេចក៏ផ្ដាំផ្ញើរឲ្យមានការប្រុងប្រយត្ន កុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ទោះបីធ្វើ​ដំណើរ​ជិតឆ្ងាយទាំងនៅក្នុងទីក្រុង នឹងនៅតាមបណ្តាខេត្តនានា ហើយចូលរួមសប្បាយរីករាយក្នុងឱកាស​ចូលឆ្នាំចិនគ្រប់ៗគ្នា៕