សម្ដេចហ៊ុន សែន បញ្ជាឲ្យចាប់រថយន្តកែច្នៃទាំងអស់

43

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាថ្ងៃនេះឲ្យមន្រ្តីទូទាំងប្រទេសអន្តរគមន៍ចាប់រថយន្ត ត ឬកែច្នៃទាំង អស់ដោយថារថយន្តនោះអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា ឬ ស្រុកណា គឺត្រូវចាប់ទុកទាំងអស់។

សម្ដេចបន្ថែមថាការបញ្ជាឲ្យចាប់នេះ ព្រោះថាឡានកែឆ្នៃ កាត់ត ទាំងនេះគឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្ក ការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្ដេចបន្តថាទាំងរដ្ឋមន្រ្តី ទាំងអភិបាលខេត្ត ទាំងអភិបាលស្រុក គឺត្រូវទទួលខុសត្រូវ ហើយបើមិនចាត់ វិធាន ការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។

ជាមួយគ្នានោះសម្ដេចថាលោកនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍៕