អាជ្ញាធរថាស្ពានថ្មើរជើងរង្វង់មូលនាងគង្ហីងសាងសង់បានពាក់កណ្ដាល

50

រដ្ឋាភិបាលថាការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលពាក់កណ្ដាលហើយ។

តាមការចុះផ្សាយរបស់រដ្ឋបាលសាលារាជធានីបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលបាន ៥០% ដោយសសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។

ការចុះផ្សាយដដែលបន្តថាចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត៕