ឧត្តមសេនីយ៍ទោ សោម ស៊ុន  និងលោកជំទាវក្រុមគ្រួសារ ព្រមទាំងសហការី ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ធបល្ល័ង្ក ហៅវត្តភូមិស្រែ ក្នុងឃុំសាលាវិស័យ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ឋបល្ល័ង្គ ហៅវត្តភូមិស្រែ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក...

សិក្ខាសាលាណែនាំ ស្ដីពីគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សា

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានសុខភាពសិក្សា ក្រោមជំនួយ​ឧបត្ថម្ភ​ ពី​អង្គការ​ហេឡែនខេលល័រអន្តរជាតិ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគម្រោងកាត់បន្ថយ​ហានិភ័យ​ជំងឺ​មិន​ឆ្លង តាមគ្រឹះស្ថានសិក្សា នៅកម្ពុជាជូនដល់ដៃគូពាក់ព័ន្ធ ក្នុងនោះមាន​មន្ត្រីការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិបារាយណ៍-សន្ទុក ស្រុកស្ទោង មន្ត្រីការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និង​កីឡា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកទាំងបី នាយក នាយិកាសាលា​មក​ពី១៤សាលា ស្រុកតាំងគោក មកពីស្រុកសន្ទុក១៣សាលា និងស្រុកស្ទោងចំនួន១៣សាលា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត...

ត្រាក់ទ័រ(២)គ្រឿងឈូសឆាយដីមាត់អូរគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងរាជអាវុធហត្ថបង្ក្រាប

  ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើទំរីង ប្រតិបត្តិបង្ក្រាបត្រាក់ទ័រ(២)គ្រឿងឈូសឆាយដីមាត់អូរគ្មានច្បាប់អនុញ្ញាត។ប្រតិបត្តិការបង្ក្រាបនេះនៅម៉ោងប្រមាណ១២និង៤១នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ប្រភពសមត្ថកិច្ចឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា នេះថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាព ឈូសឆាយរុករាន ទន្ទ្រានដីព្រៃ ជាច្រើនហិចតានៅចំណុចខាងលើ។ សមត្ថកិច្ចយើងបានចុះអនុវត្តផ្ទាល់ ជាក់ស្តែងឃាត់បានត្រាក់ទ័រម៉ាក”គូប៊ូតាM៦០៤០MU” ពណ៌ក្រហម ចំនួន២គ្រឿង កំពុងធ្វើសកម្មភាព ភ្ជួរ ឈូសឆាយ...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ និងសួរសុខទុក្ខដល់គ្រួសារក្រីក្រមានជំងឺក្នុងសង្តាត់កំពង់ក្របៅ

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥  ខែមេសា  ឆ្នាំ២០២៤  នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ:កម្មាធិការសាខាបានចាត់ឲ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រប្តីមានជំងឺមហារីកថ្លើម  ដែលមានទីតាំងនៅភូមិកំពង់ក្របៅ  សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី  បានពាំនាំប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...

រថយន្តដឹកទំនិញធុនធំ បើកបុកម៉ូតូពីក្រោយ ហើយកិនបុរសវ័យចំណាស់ម្នាក់ បែកក្បាលធ្លាយខួរស្លាប់

  ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង កិនបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវចូលវិទ្យាល័យត្រពាំចាន់ចន្លោះគីឡូម៉ែតលេខ125/126 ស្ថិតក្នុង ភូមិត្រពាំចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានអោយដឹងថា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ...

ទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ក្រោមប្រធានបទ (លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធជំងឺគ្រុនចាញ់)

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ នៅមណ្ឌលសុខភាពស្រុកសណ្ដាន់ បានប្រារព្ធកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រនិងសិទ្ធិមនុស្សដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈអភិបាលខេត្ត ប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន...

ថវិកាធានារ៉ាប់រងសង្គមចំនួនជាង២២លានរៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ នៅក្រុងស្ទឹងសែន  

  (កំំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គមចំនួន២២.១៩៥.២០០រៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជនចំនួន២ គ្រួសារ ដោយក្នុង១គ្រួសារសពទទួលបានថវិកា ចំនួនជាង ១១ លានរៀល...

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដាក់គោលការណ៍សំខាន់ៗចំនួន៦ចំណុច ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផែនការសកម្មភាពឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ កម្មវិធីប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៩ និងសមាជិកសមាជិកាជាច្រើនអ្នកផងដែរ។ ឯកឧត្តម ងួន រតនៈ បានថ្លែងថាគោលការណ៍សំខាន់ៗ៦ចំណុចដែលត្រូវក្តាប់ជាប់មានខ្លឹមសារដូចខាងក្រោម។÷ ១-សមាជិកក្រុមប្រឹក្សា ត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតអសកល ត្រឹមត្រូវ...

អាជីវកម្មកាយអាចម៍ដី២កន្លែង ម្ចាស់និងអាជ្ញាធរអះអាងថាមានច្បាប់ ប៉ុន្តែពលរដ្ឋថា ជាបឹងអភិរក្សធម្មជាតិ

  ខេត្តកំពង់ឆ្នាំង ៖ បឹងដំរ៉ែកជាបឹងអភិរក្សធម្មជាតិ និងជាអាងស្តុបទឹកទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដែលមានទីតាំងជាប់ព្រំប្រទល់ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានសកម្មភាពគ្រឿងចក្រជាច្រើន កំពុងកាយយកអាចម៍ដីលក់យ៉ាងអាណាធិប្បតេយ្យ។ ប្រភពប្រជាពលរដ្ឋបង្ហើបឲ្យដឹងថាម្ចាស់អាជីវកម្មទី១ មានឈ្មោះសោម សុម៉ាលិ (ហៅយាយម៉ៅពេជ្យនិល) និងទី២មានឈ្មោះជា ឆេងស្រង់ (ហៅពៅ) អ្នកទាំងពីរជាឈ្មួញចាស់វស្សាជាយូរឆ្នាំហើយនៅទីតាំងខាងលើមិនដឹងថាមានច្បាប់អនុញ្ញាតិ និងអនុវត្តត្រឹមត្រូវ ឬយ៉ាងណានោះទេ ដែលសកម្មភាពនេះដឹកដីមិនគ្រប និងមិនស្រោចទឹក ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ជាពិសេសកូនតូចៗ។...

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព នៅកងវរសេនាតូចលេខ១

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីនៃក្រុមការងារប្រឡងប្រណាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព បន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់  នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការកងវរសេនាតូចលេខ១ បានរាយការណ៍បញ្ជាក់ថា...