បទល្មើសនេសាទ លបកន្ទុយកណ្តុរខ្លះហៅថាលប់ប្រើសមួយរយ២០គ្រឿង រួមទាំងសម្រាស់៣៥កន្លែង ត្រូវបានសមត្ថកិច្ចជលផលកំពង់ឆ្នាំងសហការ បន្តបង្ក្រាប២ករណីផ្សេងគ្នា

16

ខេត្តកំពង់ឆ្នាំង៖ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឲ្យដឹងថា៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៏នេសាទអំពិលទឹក, ស្ទឹងស្ងួត, សហគមន៏នេសាទ និងប៉ុស្តិនគរបាលកំពង់ព្រះគគីរ បន្តបង្រ្កាបបទល្មើសនេសាទ ស្ទើពុំលួសថ្ងៃ។

ការបង្រ្កាបនេះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤  ករណីផ្សេងគ្នាក្នុងនោះទី១/នៅចំណុចអភិរក្សទួលចារ ស្ថិតក្នុងភូមិអំពិលទឹក ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក លី ហុងស្រេង នាយរងខណ្ឌ ប្រើប្រាស់កំលាំងសរុប១៤នាក់ មធ្យោបាយបាឡាស្មាច់០២គ្រឿង។ លទ្ធផលបង្ក្រាបនូវ លបកន្ទុយកណ្តុរឬហៅលបប្រើសមួយរយ ០១ករណី ស្មើនឹង២០គ្រឿង ខ្សែខ្មៅប្រវែង១០០ម៉ែត្រ។

ករណីទី២/នៅចំណុចចុងតាគង់ និងចំណុចក្បាលកោះស្ទឹងពោធិ៍ ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភណ័នាយរងខណ្ឌ កំលាំងសរុប១៧នាក់ និងមធ្យោបាយបាឡាស្មាច់០៥គ្រឿងផងដែរ លទ្ធផលមួយករណីទៀតរុះរើសម្រាស់រួមផ្សំកំប្លោក ៣៥កន្លែង មានទំហំ១៧៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន២៤៥០មែក បង្គោលចំនួន៥២៥ដើម ខ្សែចងទម្ងន់១០ គីឡូក្រាម ។