ពលរដ្ឋជិត ៥០០គ្រួសារស្នើសម្ដេចអន្តរាគមន៍ទំនាស់ដីធ្លី

43

ប្រជាពលរដ្ឋ​ជិត៥០០​គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ស្នើ​សុំ​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍រឿងទំនាស់ដីធ្លីដែលត្រូវបានកាត់ចូលតំបន់ការពារបរិស្ថានរដ្ឋ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឲ្យដឹងថា​ដល់​ប្រជាពលរដ្ឋ​៤១៥គ្រួសារដែល​អាស្រ័យ​ផល​លើ​ដី​១,៨១៥​ហិតា​បានស្នើសុំសម្ដេចហ៊ុន សែន អន្តរាគមន៍ជួយឲ្យបានអាស្រ័យផលវិញ ខណៈដែល​រដ្ឋ​កាត់​ចូល​តំបន់ការពារបរិស្ថាន​នៅ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​
​ ​
តាមការចុះផ្សាយដដែលឲ្យដឹងថា​ប្រជាពលរដ្ឋ​តំណាង​បាន​ប្រាប់​ថា​ផ្ទៃ​ដី ​១,៨១៥​ហិតា​នេះ​កាលពីមុន​ប្រជាពលរដ្ឋ​ ២​ភូមិ​មាន​ ភូមិ​ក្របៅ​ និង​ភូមិ​កំពង់​ក្រសាំង​ក្នុង​ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​អាស្រ័យ​ផល​មាន​ដី​មួយ​ចំនួន​ធំ​ធ្វើស្រែ​មួយ​ចំនួន​តូច​ធ្វើ​ចំការ​។​
​ ​
ការចុះផ្សាយបន្តថា​ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ចូល​ដី​តំបន់ការពារបរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​មាន​២តំបន់​ប៉ុនគ្នាមាន​ទំហំ​ ៥០៥​ហិតា​ និង​តំបន់មួយទៀតមាន​ផ្ទៃដី​ ១,៣១០​ហិតា​ ដែល​ជា​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល។

ការចុះផ្សាយបន្ថែមថា​ប្រជាពលរដ្ឋ​សំណូមពរ​ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយ​អន្តរាគមន៍​ជួយ​ឲ្យពលរដ្ឋទាំងនោះទទួល​បាន​ដី​ដែល​កាត់​ចូល​តំបន់ការពារបរិស្ថាន​ បាន​អាស្រ័យ​ផល​វិញ​។​

តាមការចុះផ្សាយក៏បន្ថែមថា​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​លោក​ ហែល​ តូ​នី​ អគ្គលេខាធិការ​អាជ្ញាធរ​បឹង​ទន្លេសាប​បាន​បញ្ជាក់​ថា​អ្វី​ដែល​ជា​សូម​ណូ​ម​ពរ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​កាត់​ដី​ចូល​តំបន់ការពារបរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​តំបន់​៣​នោះ​ គឺ​លោក​និង​យក​សំណើរ​នេះ​ជូន​ដល់​ថ្នាក់លើ​ដើម្បី​សម្រេច​៕