អភិបាលស្រុកតាំងគោក ស្ទុះស្ទាយ៉ាងមុតមាំដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋធ្វើស្រែប្រាំងប្រមាណ៣៥០ហិកតា

13

 

(កំពង់ធំ)​៖ ការចុះពិនិត្យទឹកដេីម្បីជួយសង្គ្រោះស្រូវប្រាំងនាពេលនេះ​ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក សម្រាប់ប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកបូមដាក់ស្រែរបស់គាត់នារដូវប្រាំងនេះ ក្នុងការសង្រ្គោះឱ្យបានទាន់ពេលវេលា។

នៅថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៤ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យទឹកសង្គ្រោះស្រូវប្រាំង ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជួយសង្រ្គោះស្រូវប្រជាពលរដ្ឋបានប្រមាណ៣៥០ហិកតា ដែលកំពុងតែជួបបញ្ហានៅកង្វះទឹក សម្រាប់យកទៅស្រោចស្របស្រូវប្រាំងផងដែរ។

លោកអភិបាលស្រុកតាំងគោក បានម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលដែលឃើញបងប្អូនប្រជាពលរដ្ឋ ចេះសាមគ្គីគ្នាក្នុងការរំដោះទឹកពីប្រឡាយដើម្បីបានមកដល់ស្រែពួកគាត់ ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ។ ជិត១ខែមុននេះ ប្រជាកសិករនៅស្រុកតាំងគោក បានជួបបញ្ហាខ្វះទឹកស្រោចស្រពដីកសិកម្ម ខណៈដែលរដូវធ្វើស្រូវប្រាំង  ដូច្នេះហើយអភិបាលស្រុកតាំងគោក ក៏បានចុះពិនិត្យនៅលើផ្ទៃដីជាក់ស្ដែង និងប្រមូលព័ត៌មានពីប្រជាកសិករដល់ដីស្រែដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយបញ្ហាទឹកជូនឱ្យបានទាន់ពេល។

ទន្ទឹមនឹងការចុះដោះស្រាយបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករនេះ លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ងួន រតនៈ ដែលតែងយកចិត្តទុកដាក់ និងផ្ដល់ការណែនាំដល់អាជ្ញាធរថ្នាក់ក្រោម។ មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងសហការីទាំងអស់ ដែលបានពុះពារគ្រប់ការលំបាក សម្របសម្រួល ស្វះស្វែងរកប្រភពទឹកឆ្លងឃុំ ឆ្លងស្រុក ឆ្លងខេត្ត ដើម្បីធ្វើយ៉ាងណាបញ្ជូនទឹកមកដល់ស្រែស្រូវរបស់ប្រជាកសិករបានសម្រេចជាបន្តបន្ទាប់។

ប្រជាពលរដ្ឋមានក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះកិច្ចអន្តរាគមន៍ទាន់ពេលរបស់អាជ្ញាធរស្រុក ពិសេសក្រោមការដឹកនាំដោះស្រាយរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត ដែលជួយឱ្យស្រែស្រូវរបស់ពួកគាត់មានទឹកបង្ហូរចូលឡើងវិញ សង្គ្រោះស្រូវនិងដំណាំផ្សេងៗទៀតបានទាន់ពេល។ ក្នុងនាមជាអាជ្ញាធរថ្នាក់ស្រុក បានលើកទឹកចិត្យនិងជំរុញដល់ប្រជាកសិករកដែលមានស្រែប្រាំងបានរួមគ្នា ចែករំលែកគ្នា ទើបធ្វើឱ្យការដោះស្រាយបញ្ហារួមនេះសម្រេចបានពីក្ដីបារម្ភទាំងឡាយរបស់ប្រជាកសិករ៕