សម្រាស់ហ៊ុំព័ទត្រី៤៧កន្លែង ស្មើ និង២៣៥០ម៉ែត្រការ៉េ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង រុះរើកម្ទេច

4

ខេ​ត្ត​​កំ​ព​ង់​ឆ្នាំង ​៖​ ​លោ​ក​លី​ ​ឡា​ ​នា​យ​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​កំ​ព​ង់​ឆ្នាំ​​ង​ឲ្យ​ដឹ​ង​ថា​៖​ ​ស​ម្រា​ស់​រួ​ម​ផ្សំ​កំ​ប្លោ​ក​ចំ​នួ​ន​០​២​ក​រ​ណី​​ ​៤​៧​ក​ន្លែ​ង​ ​ស្មើ​និ​ង​២​៣​៥​០​ម៉ែ​ត្រ​កា​រ៉េ ​មែ​ក​ស​ម្រា​ស់​ចំ​នួ​ន​​១​៤​១​០​មែ​ក​ ​ប​ង្គោ​លចំ​​នួន​​៧​០​៥​ដើ​ម​ ខ្សែ​ច​ង​ប្រ​វែ​ង​២​០​គី​ឡូ​ក្រា​ម​ ​រួ​ម​​ជា​មួ​យ​រ​បាំ​ង​ស្បៃ​មុ​ង​០​១​ក​រ​ណី ​​ស្មើ​នឹ​​ង​១​១​ក​ន្លែ​ង​ ​ប្រ​វែ​ង​២​៥​០​ម៉ែ​ត្រ​ ​លូ​ស្បៃ​មុ​ង​ចំនួ​​ន១​​១​គ្រឿ​ង ​​ប​ង្គោ​ល​ចំ​នួ​ន​២០​​០ដើ​ម​​ ត្រូ​វ​បា​​ន​ស​ម​ត្ថ​កិ​ច្ចចំ​​រុះ​ខេ​ត្តកំ​ព​ង់​ឆ្នាំ​ង​ ​ធ្វើ​​ការ​​បង្ក្រា​ប​រើ​ក​ម្ទេ​ច​ចោ​ល​ ​នៅ​​នឹ​ង​ក​ន្លែ​ង​ ​ ​ក្នុ​ង​នោះចា​​ក់លែ​​ង​ត្រី​ចំ​រុះ​ចំ​នួន​៥​០​គី​ឡូ​ក្រា​​មក្នុ​ង​ដែ​ន​នេ​សា​ទ​វិ​ញ​ផ​ង​ដែ​រ​។​

ប្រតិបត្តិការនេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក,ចំណុចព្រែកក្បាលកន្លង់ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និងមួយទីតាំងទៀតនៅចំណុចព្រែកកោះរ៉ង,ចំណុចចុងតាគង់, ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ផងដែរ ប្រតិបត្តិការខាងលើនេះ ប្រើប្រាស់កម្លាំងសរុប២១នាក់ និងមធ្យោបាយបាឡាស្មាច់០៥ គ្រឿង ដឹកនាំដោយ លោក អ៊ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង៕