រថយន្ត​​ដឹ​​ក​​​លើ​ស​​​ទ​ម្ង​ន់​ ​​​ប​ង្ក​​​ឲ្យ​​​​ស្ពា​ន​ទ្រុ​ត​ទ្រោ​ម​ ​​​បា​ក់​ស្រុ​ត ​​ព​ល​រ​ដ្ឋ​​​​ស្នើ​​​ដល់ ​​​អាជ្ញា​​ធ​រ​​​ពា​ក់​ព័​ន្ធ ​​ជួ​​យ​​​ទ​ប់​​​​​ស្កា​​​​ត់​ ​​​និ​ង​ជួ​ស​ជុ​ល​ឡើ​ង​វិញ​

2

ខេត្តស្ទឹ​​ងត្រែ​​ង​ ៖​ ​​​​ប្រ​ជា​ព​​ល​រ​ដ្ឋ​​​បា​ន​​​ឲ្យ​​​ដឹ​ង​ថា​ ​ស​​ព្វ​ថ្ងៃ​នេះ​​​មា​ន​​​រ​ថ​យ​ន្ត​​​ធុ​ន​​​ធំ​​​​តែង​​តែ​​​ដឹ​ក​​​លើ​ស​​​ទ​ម្ង​ន់ ​​​ដឹ​ក​​​ឆ្ល​ង​កា​ត់​​​ស្ពា​ន​​​ចំ​នួ​ន​​ ​២​​​ក​ន្លែ​ង​​​ក្នុ​ង​​​ឃុំ​​​អូ​​​រៃ​​​ទាំ​ង​យ​ប់​​​ទាំង​ថ្ងៃ ​​​បង្ក​​​​ឲ្យ​​​ស្ពា​ន​ដែ​ក​​​បា​​​ឡេ​​​នៅ​​​ចំ​​​​ក​ណ្ដា​ល​​​ស្ពា​ន​​​បា​ក់​ស្រុ​ត​​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ខំ​ធ្វើ​កា​រ​​​ជួ​ស​​ជុ​ល​​​ប​ណ្ដុះ​​​អា​ស​ន្ន​​​តែ​​​មិ​ន​អា​ច​​​ទ្រ​ទ្រង់​​​ទ​ម្ង​​ន់​​​រ​ថ​យ​ន្ត​​​ដែ​ល​​​ផ្ទុ​ក​​​លើ​ស​​​នោះ​​​បា​ន​​ឡើយ​​។​​ស្ពា​ន​​​២​​​ក​ន្លែ​ង​​​នៅ​ក្នុ​ង​​​ភូ​មិ​​​អ​ន្ល​ង់​​​ស្វា​យ​ ​​​ឃុំ​​​អូ​​​រ៉ៃ​ ​ស្រុ​ក​​​ថា​​​លា​​​ប​​រិ​​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ដែលមាន​ចម្ងាយ​ផ្លូវ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ២០ គីឡូម៉ែត្រ​ស្របតាម​ដង​ទន្លេមេគង្គ បាន​​បា​ក់​ស្រុ​ត​​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ស្នើ​​​ឲ្យ​​​អា​ជ្ញា​ធ​រ​​​​ពា​ក់​ព័​ន្ធ​​​ជួ​យ​​​ធ្វើ​កា​រ​​​ទ​ប់​ស្កា​ត់​​​នឹ​ង​ធ្វើ​​​​កា​រ​ជួ​ស​ជុ​ល​​​ស្ពា​ន​​​ឡើ​ង​វិ​ញ​​​ដើ​ម្បី​​​ស​ម្រួ​ល​​​ដ​ល់​​​ប្រ​ជា​ព​ល​​រ​ដ្ឋ​​ដឹ​​ក​​​ក​សិផ​ល​​​ទៅ​កា​ន់​​​ទី​ផ្សា​រ​​​។​​

​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ទោះជា​ស្ពានដែក​នេះ​សង់​រឹងមាំ​យ៉ាងណាក៏ដោយ មិនអាច​ទ្រទ្រង់​និង​ការដឹក​លើ​ទម្ងន់​របស់​រថយន្ត​ខ្នាត​ធំ​បាន​នោះឡើយ ពេលដែល​រថយន្ត​ឆ្លងកាត់​ម្ដងៗ​ធ្វើ​ឲ្យ​ស្ពាន​រង្គើ​ញ័រ​រហូត​ឈានដល់​ការបាក់​ស្រុត​ធ្ងន់ធ្ងរ​ថែមទៀត​។​

ពាក់ព័ន្ធ​ក្នុងករណី​ស្ពាន​ខាងលើនេះ​លោ​ក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​ស្ពាន​មួយ​ខ្សែ​ក្រាល​គ្រោះ​ក្រហម​ដែល​ត​ភ្ជាប់​ពី​ស្រុក​ថា​លា​បរិ​វ៉ា​ត់ទៅ​ស្រុក​សៀម​បូក​តាម​ដង​ទន្លេមេគង្គ​គឺ​មិន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ឬ​ចំណាយ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​នោះទេ​។​

​លោក ​ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​ឲ្យ​នៅ​បានល្អ​ស្នើសុំ​ទៅ​ម្ចាស់​យានយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់​ឬ​រថយន្ត​ធុន​ធំ​ទាំងអស់​ត្រូវ​ចូលរួម​ប្រើប្រាស់​ផ្លូវ​កុំ​ឲ្យ​ដឹក​លើស​ទម្ងន់​ឆ្លងកាត់​ជៀសវាង​ការប្រើប្រាស់​មិនបាន​យូរអង្វែង​។​

​ដោយឡែក​លោក ​សន សារឿន​ អភិបាលស្រុក​ថា​ឡា​បរិ​វ៉​ត់ ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅ​ចំពោះមុខ​លោក​នឹង​រៀបចំ​កម្លាំង​ធ្វើការ​ជួសជុល​ស្ពានដែក​នេះ​ឡើងវិញ​៕