ក្រុមហ៊ុន Xiaomi មិនមាននៅក្នុងបញ្ជីខ្មៅដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទៀតទេ

9

ក្រុមហ៊ុនចិន Xiaomi មិនត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទៀតទេ បន្ទាប់ពីមានបណ្តឹងទៅតុលាការសហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ភាគីទាំងសងខាងបានឯកភាពគ្នាលើ “ដំណើរឆ្ពោះទៅមុខដែលនឹងដោះស្រាយវិវាទនេះដោយមិនចាំបាច់ធ្វើសេចក្តីសង្ខេបជំទាស់តទល់” ដែលមានន័យថាក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបដិសេធមិនចុះបញ្ជីក្រុមហ៊ុននេះពីទីផ្សារសន្ទស្សន៍ភាគហ៊ុនគោលសកលលោក។

ជម្លោះនេះបានចាប់ផ្តើមដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានកំណត់ក្រុមហ៊ុន Xiaomi ជា “ក្រុមហ៊ុនយោធាកុម្មុយនិស្តចិន” ដោយរារាំងពលរដ្ឋនិងក្រុមហ៊ុនអាមេរិកមិនឱ្យវិនិយោគ ឬទាក់ទងជាមួយក្រុមហ៊ុននេះ។

ក្រុមហ៊ុន Xiaomi បានឆ្លើយតបជាមួយនឹងបណ្តឹងកាលពីខែមករា ឆ្នាំ២០២១ ហើយត្រូវបានផ្តល់ការអធិបញ្ជាបឋម (ជាមូលដ្ឋានការលើកលែងពីបំរាម) ដោយតុលាការតុលាសហរដ្ឋអាមេរិកនៅកូឡុំបៀពីរខែក្រោយមក។

ទាំងក្រុមហ៊ុន Xiaomi និងតុលាការសហរដ្ឋអាមេរិកមិនអាចផ្តល់ការអត្ថាធិប្បាយបានទេ ខណៈដែលមន្រ្តីក្រសួងការបរទេសចិនមិនបានដឹងអំពីកិច្ចព្រមព្រៀងណាមួយដែលភាគីទាំងពីរអាចឈានដល់នោះទេ៕