ពាក្យចចាមអារ៉ាម: Sony Xperia XZ4 មានអេក្រង់ 21: 9 និងរន្ធដោតកាស 3.5mm

46

កាលពីសប្ដាហ៍មុន  CAD render របស់ទូរស័ព្ទ Sony Xperia XZ4 បានលេចឡើង ដោយបង្ហាញកាមេរ៉ារហូតចំនួនបីនៅខាងក្រោយនិងមានអេក្រង់ទំហ៊ំ 6.5 “។ វានឹងមិនមានស្នាមឆកនិងជំនួសវិញដោយអេក្រង់វិមាត្រ 21: 9 ដែលត្រូវបានផលិតដោយក្រុមហ៊ុន LG។វាក៏មានរន្ធដោតកាសកម្រាស់ 3.5 មីលីម៉ែត្រ ទោះបីជាលក្ខណៈពិសេសមើលទៅគួឲ្យមន្ទិល ​​ដែលមិនមានក្រុមហ៊ុនណាដាក់រន្ធដោតកាសវិញនៅឡើយទេមកដល់ពេលនេះ។

ទូរស័ព្ទ Xperia XZ4 ថ្មីនេះនឹងប្រើប្រាស់ Chipset Snapdragon 855 រួមជាមួយ RAM ទំហំ 6 GB និងអាចផ្ទុកអង្គចងចាំទំហំ 64 GB ឬ 256 GB។ ស្មាតហ្វូននេះត្រូវបានគេនិយាយថានឹងភ្ជាប់មកជាមួយការស្គេនស្នាមខ្ចៅដៃនៅផ្នែកចំហៀង ខណៈកាមេរ៉ាក្រោយនឹងមាន Sensor 1/2.3″ និងប្រព័ន្ធទប់លំនឹង OIS។ អេក្រង់ខាងមុខនឹងមានកាមេរ៉ា Selfie តែមួយគត់ជាមួយនឹង Lens ដែលអាចថតរូបបានធំទូលាយ។លក្ខណៈពិសេសដ៏ទៃទៀតដែលត្រូវបានរាយការណ៍រួមមានថ្ម 3,900 mAh និង Android Pie ចេញពីប្រអប់ស្រាប់។ ក្រុមហ៊ុន Sony ជាធម្មតាបង្ហាញផលិតផលថ្មីៗរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងខែមករា ប៉ុន្តែយើងទំនងជានឹងឃើញទូរស័ព្ទនេះចេញជាផ្លូវការនៅ ក្នុងព្រឹត្តិការណ៍ MWC នៅក្នុងខែកុម្ភៈ៕