ស្មាតហ្វូន Huawei Mate Xs នឹងភ្ជាប់មកជាមួយ Kirin 990 5G នៅខែមិនាឆ្នាំ ២០២០

7

នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រុមហ៊ុន Huawei បានរៀបចំព្រឹត្តិការណ៍មួយនៅទីក្រុងសិនជិនជាកន្លែងដែលវាបានដាក់បង្ហាញស្មាតហ្វូន Mate 30 5G និង Mate 30 Pro 5G សម្រាប់ទីផ្សារប្រទេសចិន។ ទន្ទឹមនឹងស្មាតហ្វូនទាំងពីរម៉ូដែលនេះក្រុមហ៊ុនបានកំណត់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមលក់រាយនៃ Mate X  ថ្ងៃទី ១៥ ខែវិច្ឆិកា។ ប្រសិនបើអ្នកចង់បានម៉ូឌែល Mate X ដែលប្រើប្រាស់បន្ទះឈីប Kirin 990 នោះអ្នកនឹងត្រូវរង់ចាំបន្តិចទៀតព្រោះថាក្រុមហ៊ុន Huawei នឹងដាក់បង្ហាញនូវ Mate Xs ក្នុងខែមិនា ឆ្នាំ២០២០។ការរចនាទូរស័ព្ទ Mate Xs នឹងដូចគ្នាទៅនឹង Mate X ធម្មតា។ ផ្នែកខាងក្នុង ទូរស័ព្ទនេះនឹងប្រើប្រាស់បន្ទះឈីប Kirin 990 5G ស៊េរីថ្មីនិងមានថាមពលខ្លាំងជាងមុន។ បន្ទះឈីប Kirin 990 5G ត្រូវបានផលិតឡើងដោយផ្អែកលើដំណើរការ 7nm+EUV និងភ្ជាប់មកជាមួយម៉ូដឹម 5G រួមបញ្ចូលគ្នាដែលផ្ទុយពីម៉ូដឹមផ្សេងខាងក្រៅដែលប្រើនៅក្នុង Mate X តំបូង និង Kirin 980 របស់វា។ វាក៏ផ្តល់នូវ NPU ដ៏មានថាមពលបន្ថែមលើ Cortex A76 និង A55 ដែលមានល្បឿនលឿន។ក្រៅពីបន្ទះឈីប យើងមិនមានលក្ខណៈពិសេសផ្សេងទៀតរបស់ Mate Xs ទេដូច្នេះយើងត្រូវរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ៕