Sony Xperia XZ Pro រំពឹងថានឹងមានវត្តមានក្នុងខែកុម្ភៈជាមួយអេក្រង់ 4K ប្រភេទ OLED


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
53

ក្រុមហ៊ុន Sony បានបញ្ចេញស្មាតហ្វូនថ្មីចំនួនបីម៉ូដែលនៅដើមខែនេះក្នុងកម្មវិធីពិព័ណ៌ឧបករណ៍ប្រើប្រាស់អេឡិកត្រូនិក (CES) ក៏ប៉ុន្តែក្រុមហ៊ុនយក្សជប៉ុន រក្សាឧបករណ៍ដ៏ល្អបំផុតសម្រាប់កម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) ដែលនឹងដាក់បង្ហាញជាលើកតំបូងនៅចុងខែក្រោយ។

ស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ដែលគេរំពឹងថានឹងមានវត្តមាននោះគឺ Xperia XZ Pro ជាកំពូលទូរស័ព្ទក្នុងចំណោមកំពូលទូរស័ព្ទ កំពូលទូរស័ព្ទដែលឈានមុខគេ ហើយអាចជាស្មាតហ្វូនដែលថ្លៃបំផុតរបស់ក្រុមហ៊ុនដែលនឹងដាក់បង្ហាញនៅក្នុងកម្មវិធីពិព័ណ៌ពាណិជ្ជកម្មក្នុងខែកុម្ភៈ ឬខែមិនា។

យោងតាមឯកសារបែកធ្លាយកំពូលទូរស័ព្ទរបស់ Sony នឹងមានភាពអស្ចារ្យជាមួយនឹងអេក្រង់កម្រិត 4K ប្រភេទ OLED ទំហ៊ំ 5.7” ចំណែកផ្នែក Software វិញ Xperia XZ Pro នឹងបំពាក់មកជាមួយប្រតិបត្តិការ Snapdragon 845 ដែលបន្ទះឈីបត្រូវបានផលិតជាមួយនឹង 6GB RAM និងអង្គចងចាំខាងក្នុង 128GB។

តាមព័ត៌មានបង្ហាញថា Sony Xperia XZ Pro នឹងមានកាមេរ៉ាភ្លោះខាងក្រោយទំហ៊ំ 18-megapixel ជាមួយទំហ៊ំ Pixel 1.33μm ហើយកាមេរ៉ាទីពីរ​មានទំហ៊ំ 12-megapixel ជាមួយទំហ៊ំ Pixel 1.38μm និងកាមេរ៉ាខាងមុខមានទំហ៊ំ 13-megapixel ថែមទាំងបំពាក់មកជាមួយ អាវក្រោះការពារជម្រាបទឹក IP68 និងថ្មទំហ៊ំ  3,420 mAh៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528