​ Facebook បិទគណនីមន្ត្រីយោធាមីយ៉ាន់ម៉ា

53

ក្រុមហ៊ុន Facebook និយាយថាខ្លួនកំពុងដកចេញនូវគណនីរបស់ក្រុមមន្រ្តីយោធាភូមា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍រិះគន់យ៉ាងខ្លាំងមួយស្តីពីការបង្ក្រាបរបស់ក្រុមមន្ត្រីមីយ៉ាន់ម៉ាប្រឆាំងក្រុមមូស្លីមរ៉ូហ៊ីងយ៉ា។

ក្រុមហ៊ុន Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានហាមឃាត់បុគ្គលនិងស្ថាប័នចំនួន 20 ពីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមមន្ដ្រីទាំងនេះរួមមានមេបញ្ជាការមីយ៉ាន់ម៉ាលោក មីន អ៊ុងល្លីង។

សេចក្តីថ្លែងការណ៍និយាយថារបាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញភស្តុតាងថាមន្រ្តីទាំងនោះបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយក្រុមហ៊ុនចង់រារាំងពួកគេកុំឱ្យប៉ះពាល់ដល់ភាពតានតឹងជនជាតិភាគតិច។

របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយថាលោក មីន អ៊ុងល្លីង និងឧត្តមសេនីយ៍ 5 នាក់ផ្សេងទៀតគួរតែត្រូវបានជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ វាក៏បាននិយាយផងដែរថាក្រុមហ៊ុន Facebook ត្រូវបានប្រើដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម៕