លេចធ្លាយតម្លៃ Huawei Mate 20 និង Mate 20 Pro នៅអឺរ៉ុប

33

នៅពេលដែលយើងកាន់តែជិតបាន​ចូលរួមពិធីចាប់ផ្តើមព្រឹត្តិការណ៍សម្ពោធដាក់ឱ្យដំណើរការជាលើកដំបូងសម្រាប់ទូរស័ព្ទ Mate 20 និង Mate 20 Pro របស់ក្រុមហ៊ុន Huawei ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 16 ខែតុលា ព័ត៌មានលំអិតកាន់តែច្រើនអំពីទូរស័ព្ទទាំងពីរនេះកំពុងចាប់ផ្តើមលេចធ្លាយ។ គ្រាន់តែកាលពីម្សិលមិញ ព័ត៌មានដ៏ច្រើនបានបង្ហាញឱ្យឃើញដែលរាប់បញ្ចូលទាំងតម្លៃរបស់ម៉ូដែល Pro នៅចក្រភពអង់គ្លេស។ឥឡូវនេះវាជាពេលវេលាដើម្បីចូលមើល English Channel និងរកឱ្យឃើញពីចំនួនសាច់ប្រាក់ដែលអ្នករំពឹងថានឹងចំណាយសម្រាប់ទូរស័ព្ទទាំងពីរនៅក្នុងតំបន់អឺរ៉ុប។ វាគ្រប់គ្រាន់ហើយក្នុងការនិយាយថាគ្មានឧបករណ៍ណាមួយក្នុងចំណោមពួកវាមានតំលៃថោកទេ។

យោងទៅតាមអ្វីដែលត្រូវបានគេនិយាយពី “ប្រភពដែលជឿទុកចិត្ត” នោះទូរស័ព្ទ Mate 20 នឹងចាប់ផ្តើមពីជាមួយតម្លៃ €799 ដែលមានតម្លៃខ្ពស់ជាងរៀមច្បងជំនាន់មុន €100ៗ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញទូរស័ព្ទ Mate 20 Pro នឹមានតម្លៃ €1,079។ នោះជាតម្លៃខ្ពស់ €280 បើប្រៀបធៀបទៅនឹងអ្វីដែលអ្នកបានចំណាយសម្រាប់ទូរស័ព្ទ Mate 10 Pro ក្នុងឆ្នាំ 2017សូមប្រាកដថា ឧបករណ៍ទាំងពីរនេះនឹងក្លាយជាឧបករណ៍ដែលមានតម្លៃខ្ពស់ដែលបានដាក់លក់នៅពេលដែលនិន្នាការធំបំផុតនៅក្នុងពិភពទូរស័ព្ទចល័តហាក់ដូចជាមានការឡើងថ្លៃ។ ប៉ុន្តែទូរស័ព្ទMate 20 Pro កំពុងរំលោភលើអធិបតេយភាពរបស់ទូរស័ព្ទ iPhone XS ជាមួយតម្លៃនោះ ហើយវានៅតែត្រូវបានគេមើលឃើញថាតើវានឹងត្រូវបានគេដាក់លក់ដោយជោគជ័យតាមវិធីនេះយ៉ាងដូចម្តេច៕