Samsung បានលក់ Galaxy Folds យ៉ាងតិច ៤០០,០០០ គ្រឿងនៅឆ្នាំ ២០១៩

13

មិនធ្លាប់មានចាប់តាំងពីក្រុមហ៊ុន Samsung បានចេញលក់ Galaxy Fold ជាមួយនឹងតម្លៃ ២,០០០ ដុល្លាររបស់ខ្លួន មនុស្សជាច្រើនឆ្ងល់ថាតើក្រុមហ៊ុននេះនឹងអាចលក់បានប៉ុន្មានគ្រឿង។ កំពូលទូរស័ព្ទនេះនៅតែបន្តលក់ដាច់នៅពេលណាដែលវាឈានដល់ទីផ្សារថ្មី ប៉ុន្តែក្រុមហ៊ុន Samsung មិនដែលបង្ហាញពីចំនួនជាក់ស្តែងទេ។កាលពីខែមុន យើងបានឃើញរបាយការណ៍ពីអ្នកតំណាងក្រុមហ៊ុន Samsung ដែលអះអាងថាត្រកូល Fold បានជោគជ័យពីការលក់ចំនួន ១ លានគ្រឿង ប៉ុន្តែរបាយការណ៍នោះមិនពិត ហើយក្រោយមកត្រូវបានក្រុមហ៊ុន Samsung បដិសេធ។ឥឡូវនេះ លោក DJ Koh នាយកប្រតិបត្តិក្រុមហ៊ុន Samsung បានបង្ហាញពីតួលេខនៃការលក់សម្រាប់ត្រកូល Fold ដែលមានចំនួនចាប់ពី ៤០០,០០០ និង ៥០០,០០០ គ្រឿង។

នាយកប្រតិបត្តិរូបនេះបានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងអំឡុងកិច្ចសម្ភាសន៍នៅឯពិព័រណ៍ CES ហើយខណៈពេលដែលតួលេខនេះមើលទៅមិនគួរឱ្យចាប់អារម្មណ៍នោះទេដែលនៅតែធ្វើឲ្យ ប្រភេទផលិតផលនេះមានចំណែកទីផ្សារនិងចំនួនដែលអាចលក់បាននៅតែមានកំណត់។ក្រឡេកមើល ជំនាន់ថ្មី  Fold ២ ត្រូវបានគេរំពឹងថានឹងមកដល់ក្នុងតម្លៃចាប់ផ្តើមទាបជាង ប្រហែល ១,០០០ ដុល្លារ ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញកាន់តែច្រើន។ ទូរស័ព្ទអាចបត់បានជំនាន់ទីពីររបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញខ្លួននៅថ្ងៃទី ១១ ខែកុម្ភៈរួមជាមួយត្រកូល S20 ថ្មី៕