Canon បញ្ចេញកាមេរ៉ា PowerShot SX740 HS ដែលមានអាចហ្ស៊ូមបាន 40x

33

ក្រុមហ៊ុន Canon បានបង្ហាញកាមេរ៉ាដាក់ហោប៉ៅ PowerShot SX740 HS។ កាមេរ៉ានេះមានន័យសម្រាប់អ្នកប្រើធម្មតាក៏ដូចជាអ្នកបង្កើតវីដេអូតាម Blog ដែលចង់បានអ្វីដែលតូចនិងងាយស្រួលប្រើសម្រាប់ថតរូបនិងវីដេអូដែលមើលទៅល្អប្រសើរជាងអ្វីដែលអ្នកទទួលបានពីស្មាតហ្វូនរបស់អ្នក។កាមេរ៉ា SX740 HS មាន sensor 20.3MP និងលេនទំហ៊ំ 24-960mm ដែលផ្តល់ឱ្យវានូវសមត្ថភាពពង្រីកអុបទិក 40x លើសពីគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ភាគច្រើន ហើយជាពិសេសសម្រាប់កាមេរ៉ាតូច។ កាមេរ៉ានេះក៏អាចថតវីដេអូ 4K ជាលើកកាមេរ៉ាដំបូងនៅក្នុងស៊េរី PowerShot ។

កាមេរ៉ា SX740 HS មានបញ្ចូលនូវស៊ីភីយូរូបភាព DIGIC 8 ថ្មីបំផុតរបស់ Canon ដែលអាចថតវីដេអូក្នុងកម្រិតច្បាស់និងថតវីដេអូបាន 7.4fps។ កាមេរ៉ាអេក្រង់ LCD ទំហំ 3 អ៊ីញដែលបង្វិល 180 ដឺក្រេ។ ដោយភ្ជាប់ជាមួយបណ្តាញ Wi-Fi និងប៊្លូធូស នេះអាចជាកាមេរ៉ាដ៏ល្អសម្រាប់អ្នកដែលចង់ថតវីដេអូនិងរូបថតមួយចំនួនយ៉ាងឆាប់រហ័សនិងបញ្ជូនវាទៅទូរស័ព្ទរបស់ពួកគេដើម្បីចែករំលែក។កាមេរ៉ា Canon PowerShot SX740 HS មានតម្លៃ 399,99 ដុល្លារ ហើយនឹងមានលក់នៅចុងខែសីហានៅសហរដ្ឋអាមេរិកជាមួយជម្រើសពីរពណ៌គឺខ្មៅនិងប្រាក់៕