រដ្ឋាភិបាលថាបទល្មើសគ្រឿងញឿនកើនឡើងជាង ៩២ភាគរយ
ក្រសួងមហាផ្ទៃថាករណីបទល្មើសគ្រឿងដែលបង្ក្រាបបានក្នុងឆ្នាំ ២០១៧ មានការកើនឡើងជាង ៩២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦។
ការលើកឡើងបែបនេះនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ឆ្នាំ២០១៧។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយនោះបានលើកយកប្រសាសន៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថាកាលពីឆ្នំា២០១៧ កន្លងទៅ បទល្មើសគ្រឿងញៀនបង្រ្កាបបាន ៨ ១៧៣ ករណី ហើយចំនួននេះកើនឡើង ៩២,៤៨ភាគរយ...
ក្រសួងថាឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងរាតត្បាតទ្រងទ្រាយធំ និងជំរុញឲ្យប្រុងប្រយ័ត្ន
ក្រសួងសុខាភិបាលថាឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតខ្លាំងនៃជំងឺគ្រុនឈាម ហើយជំរុញឲ្យភាគីពាក់ព័ន្ធក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់។
កាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាលបានចេញនូវ សេចក្ដីជូនដំណឹង និងអនុសាសន៍ ស្តីអំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០១៨។
ក្រសួងសុខាភិបាលបានលើកឡើងថាការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង មានន័យថា ឆ្នាំ២០១៨គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត បន្ទាប់ពីការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២។
ក្រសួងបន្តថាជំងឺគ្រុនឈាមនេះបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ គឺវីរុស DENV1 DENV2 DENV3...
អ្នកជាប់ឃុំ ៥នាក់ត្រូវបានសមត្ថកិច្ចចាប់ចូលគុកវិញក្រោយព្យាយាមរត់គេច
អ្នកជាប់ឃុំ ៥នាក់នៅខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅឃុំខ្លួនវិញក្រោយពួកគេព្យាយាមរត់ចេញពីមន្ទីរឃុំឃាំង។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃនេះបានលើកយកសំដីរបស់លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទតារា ស្នងការនគរបាលខេត្តស្ទឹងត្រែងឲ្យដឹងថាអ្នកទោស ៥នាក់ដែលហែកគុកបម្រុងរត់គេចខ្លួននៅរសៀលថ្ងៃទី០៣ ខែមករានេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានវិញអស់ហើយ។
ការចុះផ្សាយដដែលបន្តថាមុនពេលកើតហេតុអ្នកទោសទាំងនោះ ត្រូវមន្ត្រីជំនាញអោយមកធ្វើការសម្អាតជុំវិញបរិវេណពន្ធនាគារ ហើយមានឱកាសល្អក៏មានបំណងចង់រត់គេច តែត្រូវកម្លាំងនគរបាលប្រឃាត់មកវិញទាំងអស់៕
អង្គការ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ៣រូប
អង្គការសមាគមអភិរក្សសត្វព្រៃ WCS សម្ដែងការព្រួយបារម្ភចំពោះការបាញ់សម្លាប់វិរៈជនការពារបរិស្ថាន ៣រូបក្នុងពេលបំពេញបេក្ខកម្មឃ្លាំមើល និងទប់ស្កាត់បទល្មើសព្រៃឈើ។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០២ ខែ កុម្ភៈនេះ ស្ដីពីការបាញ់សម្លាប់ វិរៈជនអភិរក្សព្រៃឈើចំនួន ៣ រូបក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៣០ ខែមករាកន្លងទៅ។
អង្គការ WCS ក៏សម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់វិរៈជនដ៏ឆ្នើម និងកោតសរសើរចំពោះសេចក្ដីក្លាហាន ការស្រលាញ់ និងការប្ដេជ្ញាចិត្តក្នុងការការពារធនធានធម្មជាតិ។
អង្គការ WCSលើកឡើងថា៖«ជារៀងរាល់ថ្ងៃមន្រ្តីឧទ្យានុរក្ស និង...
មន្រ្តីនគរបាលព្រំដែនជាជនដៃដល់បាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិត្រូវចាប់ខ្លួន
មន្រ្តីនគរបាលជាជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣រូប នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅព្រឹកនេះបន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ។
តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់បានជនដៃដល់នេះ ឈ្មោះផល ពេញ ជានាយប៉ុស្ត៍របុំង អូររលែ ខេត្តមណ្ឌលគិរី ដែលបានបាញ់បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ ក្នុងនោះមានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន សុខណៃ...
ជនជាតិវៀតណាម ២០នាក់ត្រូវបានឃាត់ខ្លួន
ក្រុមប្រតិបត្តិការចម្រុះនៃនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធបានឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់នៅច្បារអំពៅ។
នៅរសៀលថ្ងៃទី០១ ខែកុម្ភៈនេះសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យគោលដៅ ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់។នេះបើតាមការចុះផ្សាយរបស់Freshnews។
តាមការចុះផ្សាយដដែលបន្តថាលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតថាប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយពិនិត្យឃើញមានមនុស្ស២០នាក់ ស្រី០៣ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
បើតាមការចុះផ្សាយដដែលបន្តថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង ២០នាក់នេះ...
ខឹងសុំលុយម្ដាយមិនបានបុរសម្នាក់ដុតផ្ទះ
បុរសម្នាក់ខឹងសុំលុយម្តាយមិនបាន ក៏បានដុតផ្ទះខ្លួនឯងចោល បណ្តាលឲ្យឆេះជញ្ជាំងស័ង្កសី និងសម្ភារៈក្នុងផ្ទះមួយចំនួន ។
បើតាមការឲ្យដឹងពីអគ្គស្នងការនគរបាលជាតិករណីនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បង្កដោយឈ្មោះ លឹម សីហា ហៅកែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានម្តាយឈ្មោះ លឹម ក្រិច អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
តាមការចុះផ្សាយដដែលបន្តថាក្រោយកើតហេតុ...
ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ
ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។
ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។
ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុងនោះមានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករបស់អង្គការ WCS លោក...
កម្មកររោងចក្រនៅតាកែវជិត៧០នាក់ដួលសន្លប់
កម្មកររោងចក្រនៅខេត្តតាកែវប្រមាណ៧០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសង្ស័យថាពុលថ្នាំបាញ់ស្មៅក្បែររោងចក្រ។
កម្មករធ្វើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានកើនឡើងនៃការដួលសន្លប់ជាបន្តបន្ទាប់រហូត ៦៨នាក់ កាលពល្ងាចថ្ងៃទី៣០ ខែមករាដោសង្ស័យបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើតាមការចុះផ្សាយរបស់FN។
តាមការចុះផ្សាយដដែលឲ្យថឹងថាជនរងគ្រោះត្រូវបានអភិបាលស្រុក អភិបាលរង កងកម្លាំងសមត្ថកិច្ច សហការជាមួយក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ជាបន្តបន្ទាប់ផងដែរ៕
មន្រ្តីព្រំដែនផ្ទុះអាវុធបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់
មន្រ្តីនិងសង្គមស៊ីវិលចំនួន៣នាក់ ត្រូវបានបាញ់ស្លាប់ ក្នុងករណីផ្ទុះអាវុធនាល្ងាចនេះក្នុងខេត្តមណ្ឌលគិរី។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាករណីផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤-៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
តាមការចុះផ្សាយដដែលបានឲ្យដឹងថាករណីផ្ទុះអាវុធនេះបង្កឡើងដោយឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាលការពារព្រំដែន និងឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធាការពារព្រំដែន ។
តាមការចុះផ្សាយបន្តឲ្យដឹងថាករណីខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៣នាក់មានដូចជាឈ្មោះ ណៃ ជាមន្ត្រីបរិស្ថានខេត្ត...