ស្នងការនគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងអន្តរាគមន៍ពិសេសដើម្បីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កងកម្លាំង អន្តរាគមន៍ពិសេសធ្វើការចល័តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីចូលរួមរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍។
ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍ពិសេសនេះ នឹងត្រូវបែងចែកជា១៦ក្រុម ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយក្នុងនោះមានការត្រួតពិនិត្យចំពោះម៉ូតូមិនមានស្លាកលេខ រថយន្ត មិនមានស្លាកលេខ និងជាពិសេសបើកបរម៉ូតូមិនពាក់មូកសុវត្ថិភាព។ នាយឧត្តមសេនីយ៍ ជួន...
មនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និង១៥ នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ។
បើតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១២លើក ដែលបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ (ប្រុស៨នាក់) ១៥នាក់ រងរបួសធ្ងន់ និងស្រាល។
ក្នុងការចុះផ្សាយដដែលនោះបានឲ្យដឹងថាអ្នកដែលជួបគ្រោះថ្នាក់ទាំងនោះ មាន ១៦នាក់មិនបានពាក់មួកសុវត្ថិភាព នៅពេលគ្រោះថ្នាក់ចរាចរណ៍។
អគ្គស្នងការនគរបាលជាតិបន្តថាមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកបរ ល្មើសល្បឿន, ស្រវឹង២លើក មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ និងបើកបរប្រជែង ។
តាមរបាយការណ៍ដដែលនោះឲ្យដឹងដែរថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ...
សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន
សមត្ថកិច្ចបានឲ្យដឹងថាសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោនត្រូវបានមន្ត្រីកាំកុងត្រូលចាប់បាន ខណៈឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមករាម្សិលមិញមន្ត្រីកាំកុង ត្រូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រួតពិនិត្យ និង ចាប់តាមសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោន។
តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានសាច់និងឆ្អឹងមាន់ខូចគុណភាពចំនួន ៧៦ ថង់ស្មើ និង៧៦០គីឡូក្រាម ដែលឈ្មួញដាក់បង្កប់តាមរទេះនាំចូលពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ការចុះផ្សាយដដែលនោះបន្តថាសាច់ និងឆ្អឹង ដែលមន្ត្រីជំនាញចាប់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានយកទៅដុតកម្ទេចចោល ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកឈ្មួញល្មើសច្បាប់ដែលនាំចូលសាច់ និងឆ្អឹងមាន់ខូចគុណភាពពីប្រទេសថៃ...
ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់
ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។
ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រីក្រពតនៅខេត្តកោះកុងបណ្ដាលឲ្យស្លាប់បុរសម្នាក់ និងពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀតកាលពីពេលថ្មីនេះ។
កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុលត្រីក្រពតបណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និងពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និងជំរុញឲ្យពលរដ្ឋមានការអនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បីជៀសវាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។
ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ...
សមត្ថកិច្ចបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយបានរាប់តោន
សមត្ថកិច្ចខេត្តកំពតបានចុះបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដោយដកហូតបានប្រេង ម៉ាស៊ីក្លែងក្លាយរាប់តោន។
ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការស្រុកឈូក បានចុះបង្ក្រាបករណីផលិតប្រេងម៉ាស៊ីន ក្លែងក្លាយមួយកន្លែង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក និងដកហូតបានប្រេងក្លែងក្លាយរាប់តោន។នេះបើតាមការចុះផ្សាយរបស់ Freshnews។
ការចុះផ្សាយដដែលនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធបានបន្តថាក្នុងយុទ្ធនាការដកហូត និង បង្ក្រាបនេះមាន សំបក កំប៉ុង...
បុរសម្នាក់ស្លាប់ដោយឆក់ពេលដកព្រីទាំងខ្លួនកំពុងសើម
បុរសម្នាក់នៅនៅបាត់ដំបងឆក់ខ្សែភ្លើងស្លាប់ ដោយសារដកព្រីភ្លើងពេលខ្លួនកំពុងសើម។
តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រ នៅចំខាងជើងផ្លូវបំបែកទីរួមស្រុកភ្នំព្រឹក ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីមនុស្សឆក់ខ្សែភ្លើង បណ្តាលអោយស្លាប់។
ការចុះផ្សាយដដែលប្នតថាជនរងគ្រោះឈ្មោះ ង៉ែត ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ បានឆកខ្សែភ្លើងបន្ទាប់ពីទៅដកព្រីភ្លើងទាំងខ្លួនកំពុងសើម។
ក្រោយពីបានទទួលដំណឹងភ្លាម កម្លាំងជំនាញនៃអធិការដ្ឋានស្រុក បានទៅចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យសាកសពឃើញថាម្រាមដៃមេផ្នែកខាងឆ្វេងមានស្នាមខ្សែភ្លើងឆក់ ០១កន្លែង ប្រវែង...
អភិបាលខេត្តបង្ហាញពីផលប៉ះពាល់នៃជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានធ្វើបង្ហាញពីផលប៉ះពាល់របស់ជនបរទេសនៅក្នុងខេត្តទេសចរណ៍ជាប់សមុទ្រមួយនេះ បន្ទាប់ពីមានការរិៈគន់ថាជនជាតិចិនមានចំនួនច្រើនកំពុងបង្កបញ្ហាប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដទៃទៀត។
ក្នុងរបាយការណ៍ចុះថ្ងៃទី ២៤ ខែ មករា ដែលលោក យន្ត មីន ផ្ញើរជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងក្នុងកម្មវត្ថុស្ដីពីរបាយការណ៍ស្ដីពីផលប៉ះពាល់របស់ជនជាតិបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ។
ក្នុងរបាយការណ៍នោះបានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងខេត្តព្រះសីហនុមានចំនួនសរុប ៦,៣៨៥នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួន ៤,៤៩៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៩០៩នាក់...
ស្នងការរាជធានីភ្នំពេញ ប្រកាសចាត់វិធានការក្តៅចំពោះការប្រើប្រាស់អាវុធដោយខុសច្បាប់
(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងឆ្នាំ២០១៨ខាងមុខនេះ សមត្ថកិច្ចនឹងធ្វើការរឹតបន្តឹងចំពោះការប្រើប្រាស់អាវុធដោយធ្វើការដកពីសមត្ថកិច្ចណាដែលប្រើប្រាស់ខុសម៉ោងបំពេញបេសកកម្ម និងគ្មានភារកិច្ចនាំយកអាវុធតាមខ្លួន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ។
ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូម្សិលមិញនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា វិធានការរឹត បន្តឹងអាវុធនេះ គឺបានទទួលការឯកភាពពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី និងអភិបាលរាជធានីភ្នំពេញរួចហើយ មានន័យថា អ្នកដែលមិនមានសិទ្ធិក្នុងការនាំយកអាវុធតាមខ្លួននោះនឹងត្រូវបានដកហូត។
ជាមួយគ្នានេះ...
ក្រសួងថាឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងរាតត្បាតទ្រងទ្រាយធំ និងជំរុញឲ្យប្រុងប្រយ័ត្ន
ក្រសួងសុខាភិបាលថាឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតខ្លាំងនៃជំងឺគ្រុនឈាម ហើយជំរុញឲ្យភាគីពាក់ព័ន្ធក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់។
កាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាលបានចេញនូវ សេចក្ដីជូនដំណឹង និងអនុសាសន៍ ស្តីអំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០១៨។
ក្រសួងសុខាភិបាលបានលើកឡើងថាការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង មានន័យថា ឆ្នាំ២០១៨គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត បន្ទាប់ពីការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២។
ក្រសួងបន្តថាជំងឺគ្រុនឈាមនេះបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ គឺវីរុស DENV1 DENV2 DENV3...
ពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់
ពលរដ្ឋម្នាក់ត្រូវបានសមត្ថកិច្ចបាញ់ចំបណ្ដាលឲ្យស្លាប់នៅពេលសមត្ថកិច្ចចុះប្រតិបត្តិការ បង្ក្រាបសង្វៀនជល់មាន់មួយកន្លែងស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថា «សង្គម និងយុត្តិធម៌» បានឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅម៉ោងជាង ១០ព្រឹកថ្ងៃអាទិត្យម្សិលមិញ អំឡុងពេលនគរបាលចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាមួយរូបថតដែលត្រូវបានចែកចាយ បង្ហាញថាបុរសនោះប្រឡាក់ទៅដោយឈាម និងមានស្នាមត្រូវគ្រាប់កាំភ្លើងនៅត្រង់ដើមទ្រូងផ្នែកខាងស្ដាំនៅជិតបំពង់ក។
តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវបានសមត្ថកិច្ចបាញ់ចំបណ្ដាលឲ្យស្លាប់នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រមួយស្ថិតក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិសែនអោក ឃុំគុស...