ចិននឹងផ្ដល់រថពាសដែកជិត ១០០គ្រឿង ដល់កម្ពុជា

មហាមិត្ត​ចិននឹងផ្ដល់ជំនួយជារថពាសដែកជិតមួយរយគ្រឿង និង គ្រឿងចក្រជាច្រើនគ្រឿងទៀតដល់កម្ពុជា។ នៅពេលភាគីចិន និង កម្ពុជានឹងធ្វើការសមប្រយុទ្ធនឹងគ្នានាពេលខាង កងពលតូច​លេខ​៧០ បានឲ្យដឹងថា​ក្រសួង​ការពារ​ជាតិ​ចិន នឹងផ្ដល់ឲ្យនូវ​រថពាសដែក​ចំនួន​៧០គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៀត ដល់ភាគី​កម្ពុជា​។ នេះបើតាមការចុះ​ផ្សាយ​របស់រស្មីកម្ពុជា។​ ការចុះផ្សាយដដែលបានឲ្យដឹងថាមន្ត្រី​យោធា​នៃ​កងពលតូច​លេខ​៧០ថា ក្រសួងការពារជាតិ​ចិន​បានសម្រេច​ផ្តល់​រថពាសដែក និងគ្រឿងចក្រកម្ទេច​គ្រាប់មីនទាំងនេះនៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ ​ជា​ជំនួយឥតសំណង​ ដើម្បី​បញ្ជាក់​​​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ ​បន្ថែម​ទៀត​​ ​៕

រដ្ឋាភិបាលថាបទល្មើសគ្រឿងញឿនកើនឡើងជាង ៩២ភាគរយ

ក្រសួងមហាផ្ទៃថាករណីបទល្មើសគ្រឿងដែលបង្ក្រាបបានក្នុងឆ្នាំ ២០១៧ មានការកើនឡើងជាង ៩២​ភាគរយ បើ​ប្រៀបធៀបនឹងឆ្នាំ ២០១៦។ ការលើកឡើងបែបនេះនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ក្នុងសន្និបាតបូកសរុប​លទ្ធ​ផល​ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅ​ការងារ​​ឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុប​លទ្ធ​ផល​​នៃ​ការអនុវត្តផែនការយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស​ច្បា​ប់​លើកទី២ ឆ្នាំ២០១៧។នេះបើតាមការ​ចុះ​ផ្សាយ​របស់អគ្គស្នងការនគរបាលជាតិ។ ការចុះផ្សាយនោះបានលើកយកប្រសាសន៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន ថាកាលពីឆ្នំា២០១៧​ កន្លងទៅ បទល្មើសគ្រឿងញៀនបង្រ្កាបបាន ៨ ១៧៣ ករណី ហើយ​​ចំនួន​នេះ​កើនឡើង ៩២,៤៨ភាគរយ...

ទារិកាកើតមកមាន ក្បាលពីរ បេះដូង ៦ថត បង្កការភ្ញាក់ផ្អើល

ក្នុងមន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដែល ទារិកា ចំម្លែក កើតមកមាន ខ្លួន មួយ ក្បាលពីរ ហើយបេះដូងមាន ៦ថត។ រឿងគួរឲ្យភ្ញាក់ផ្អើលនេះបានកើតនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ត សៀមរាប កាលពីរសៀលថ្ងៃសៅរ៍ទី០៣ខែមីនាឆ្នាំ២០១៨ ។ តាមព័ត៌មានឲ្យដឹងថាឱពុករបស់ទារិការនេះ មានឈ្មោះកាំ សារី ម្តាយមានឈ្មោះ កេត ម៉ាលី មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង...

វៀតណាមបង្កើនជួយបណ្ដុះបណ្ដាលនគរបាលខ្មែរឆ្នាំ ២០១៨

ក្រសួងនគរបាលវៀតណាម បានសម្រេចបង្កើន​ការជួយបណ្តុះបណ្តាល​មន្រ្តីនគរបាលជាតិ​កម្ពុជា​តាមរយៈការ​ទទួល​ទៅ​សិក្សា​នៅវៀតណាមឲ្យបានចំនួន ៥២០នាក់ ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិក្រោយពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាង​ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាមនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។ អគ្គស្នងការនគរបាលជាតិបានចុះផ្សាយថាការទទួកមន្រ្តីនគរបាលកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៥២០​នាក់ ដែលចំនួននេះបានកើនឡើងលើសឆ្នាំមុន ២០នាក់។ ការចុះផ្សាយដដែលបានលើកប្រសាសន៍ អគ្គស្នងការរងនគរបាល​ជាតិនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថា ការទសិក្សានៅ​វៀតណាមនោះ មានវគ្គរយៈពេលវែងកម្រិតមហាវិទ្យាល័យ និង​មធ្យមសិក្សា​ចំនួន​ ៨០នាក់ ។ ជាមួយគ្នានេះដែរ...

អភិបាលខេត្តបង្ហាញពីផលប៉ះពាល់នៃជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានធ្វើបង្ហាញពីផលប៉ះពាល់របស់​ជនបរទេសនៅក្នុង​ខេត្តទេស​ចរណ៍​​ជាប់​​សមុទ្រមួយនេះ បន្ទាប់ពីមានការរិៈគន់ថាជនជាតិចិនមានចំនួនច្រើនកំពុងបង្កបញ្ហា​ប៉ះពាល់ដល់​ភ្ញៀវទេស​ចរណ៍ដទៃទៀត។ ក្នុងរបាយការណ៍ចុះថ្ងៃទី ២៤ ខែ មករា ដែលលោក យន្ត មីន ផ្ញើរជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច​ក្រឡា​ហោម ស ខេង បានលើកឡើងក្នុងកម្មវត្ថុស្ដីពីរបាយការណ៍ស្ដីពីផលប៉ះពាល់របស់ជនជាតិ​បរទេស​ដែល​ស្នាក់​នៅ​ខេត្តព្រះ​សីហនុ។ ក្នុងរបាយការណ៍នោះបានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុង​ខេត្តព្រះសីហនុមានចំនួនសរុប ៦,៣៨៥​នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួន ៤,៤៩៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៩០៩នាក់...

ស្របតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង...

ពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់

ពលរដ្ឋ​ម្នាក់​ត្រូវបានសមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នៅ​​ពេលសមត្ថកិច្ចចុះ​ប្រតិបត្តិការ​ ​​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​​កន្លែង​ស្ថិត​​ក្នុង​​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ តាមការចុះផ្សាយលើបណ្ដាញ​សង្គម​ហ្វេសប៊ុកឈ្មោះថា «សង្គម និង​យុត្តិធម៌» បាន​ឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ អំឡុង​ពេល​នគរ​បាល​​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាមួយរូបថត​ដែលត្រូវបានចែក​ចាយ​ បង្ហាញថាបុរស​នោះ​ប្រឡាក់​ទៅ​ដោយ​ឈាម និង​​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ដើម​ទ្រូង​​ផ្នែក​ខាង​ស្ដាំ​នៅ​ជិត​បំពង់ក។ តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ២ ​ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និង​មាន​ស្រុក​កំណើតភូមិសែនអោក ឃុំគុស...

កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

(ភ្នំពេញ)៖ កម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន បានចុះកិច្ចព្រមព្រៀងជាមួយគ្នា​ដើម្បី​ជំរុញ កំណើនទេសចរចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅខេត្តហ៊ូប៉ី ប្រទេសចិនអោយមាន កំណើនថែមទៀតបន្ទាប់ពីមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយ គ្នាតាំងពីឆ្នាំ២០១២មក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជានៅថ្ងៃទី២០ ធ្នូនេះ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយគ្នានេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃទី២០ ធ្នូនេះ នាសណ្ឋាគារសុខា​ភ្នំពេញ រាជធានីភ្នំពេញ។ លោកស្រី ហ៊ូលីវ យ៉ាន់ (Puliu Yan) នាយកគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍...

សម្តេច ស​ ខេង ប្រកាសលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានចេញ​សេចក្តី​ណែនាំប្រកាសលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស។ សម្តេច ចាត់ទុកថា ការលុបចោលនេះ គឺដើម្បីលុបបំបាត់នូវសកម្មភាពនានាដែលតែងតែកើត មានឡើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ដែលបង្កការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។ នេះបើយោង​តាម​សេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែ​មករានេះ។ សម្តេច ស ខេង បានឲ្យដឹងថា ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស នេះទៀតសោត គឺជាការជម្រុញអោយបានសម្រេចនូវគោលនយោបាយ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាបម្រើ ក៏ដូចជាបង្កលក្ខណៈសម្បត្តិល្អប្រសើរ...

ពលរដ្ឋរងគ្រោះ ១៣នាក់ត្រូវបានជួយពីប្រទេសចំនួន ៣

ពលរដ្ឋ​ខ្មែររងគ្រោះ​ចំនួន​១៣​នាក់ ត្រូវបាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ ឲ្យ​បាន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​ តាមការចុះផ្សាយរបស់អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជាលោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ ត្រូវបាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ គឺ​ម៉ាឡេស៊ី វៀតណាម និង​ចិន ឲ្យ​បាន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​ ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់​នោះ មាន​៧​នាក់ ត្រូវបាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយ​ដោះស្រាយ និង​វៀប​ចំ​មាតុភូមិ​និវត្ត​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២១ ទី​២៥ និង​ទី​២៨...