បេក្ខជន​ជិត​ ៤​ពាន់នាក់​ប្រលង ខណៈការជ្រើសរើសមន្ដ្រីក្របខ័ណ្ឌពន្ធនាគារតែ ៣៥០នាក់

បេក្ខជនដែលបានប្រលងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគាសម្រាប់ឆ្នាំ ២០១៧ មាន​រហូត​ដល់​ទៅជិត ៤ពាន់នាក់ ខណៈដែលការជ្រើសរើសយកត្រឹមតែចំនួន ៣៥០នាក់ប៉ុនណោះ។ ក្នុងលិខិតរបស់លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មការកណ្ដាល​រៀប​ចំ​​ការ​​ប្រឡងនៅថ្ងៃទី ១៤ ខែ មករានេះបានឲ្យដឹងថាការប្រលងជ្រើសរើស​ បេក្ខជន បេក្ខ​នារី ចំនួន ៣៥០​នាក់ ឲ្យចូល​បម្រើការក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគាទាំង ៩ ទូទាំងប្រទេស ហើយបេក្ខជនដែល​បានចូល​ប្រលង​មាន​រហូតទៅដល់​៣,៧៥៧នាក់។ ក្នុងលិខិតដដែលនោះបន្តថាមន្ដ្រីក្របខ័ណ្ឌពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលត្រូវជ្រើសរើសសម្រាប់ឆ្នាំ​២០១៧​ នឹងត្រូវបំពេញឲ្យចូលបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១,...

សិស្សវិទ្យាល័យនៅពោធិ៍សាត់ ១២នាក់បានដួលសន្លប់ជាបន្តបន្ទាប់

សិស្សានុសិស្សនៃវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់បានដួលសន្លប់បន្តបន្ទាប់ តែមិនដឹងមូលហេតុនៅ​ឡើយ ទេ។ តាមការចុះផ្សាយបានឲ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែ មករានេះ សិស្សសាលាវិទ្យាល័យ ហ៊ុន ​សែន​ បាក់ ចិញ្ជៀន​​ក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ចំនួន ១២​នាក់​ ក្នុងនោះស្រី១១នាក់​ និងប្រុសម្នាក់​ បាន​ដួល​សន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលនាយកវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀនលោក​ ស៊ុម​ ផារិទ្ធ​ បានឲ្យដឹងថា​...

ជប៉ុនជួយកម្ពុជាជាង២០លានដុល្លារដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយដល់កម្ពុជាចំនួន២៨លានដុល្លារសហរដ្ឋអាមេរិ កដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ។ ពិធីចុះហត្ថលេខា លើហិរញ្ញប្បទាននេះគឺនឹងធ្វើឡើងនៅថ្ងៃទី២០ ធ្នូស្អែកនេះ នាទីស្តីការ​ក្រសួង​ដោយមានការចូលរួមពីប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ហរិញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុន ដើម្បី លើកកម្ពស់ធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ជាតិ៕

សម្ដេចហ៊ុនសែន ប្រកាសជួសជុលផ្សារច្បារអំពៅជូនអាជីវករ

អភិបាលរាជធានីភ្នំពេញ លោក ឃួង​ ស្រេង បានប្រកាសថាសម្ដេចហ៊ុន សែន នឹងធ្វើតាមសំណើរផ្សេងៗ របស់ក្រុមអាជីវកផ្សារច្បារអំពៅ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ដោយមិនតម្រូវឲ្យអាជីវករបង់ប្រាក់ ចំពោះការជួសជុលផ្សារឡើងវិញ។ តាមការចុះផ្សាយរបស់ហ្វេសញូថានៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ​អភិបាលរាជធានីភ្នំពេញ លើកឡើងថា តាមសំណើរបស់អាជីវករ ​ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យជួយសាងសង់ដំបូលរួម តាមរយៈរដ្ឋបាលរាជធានីនោះ គឺសម្តេចតេជោ ហ៊ុន សែន...

ដំរីព្រៃមួយក្បាលឆ្លងដែន ជាន់ស្រ្តីម្នាក់ឲ្យរបួសធ្ងន់នៅភ្នំព្រឹក

សត្វដំរីព្រៃមួយក្បាលបានឆ្លងដែនមកពីព្រំដែននៃប្រទេសថៃចូលមកទឹកដីខ្មែរហើយ​បានរត់ជាន់​ស្រ្តី​ម្នាក់​ដែល​កំពុង​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យរងរបួសធ្ងន់នៅស្រុកភ្នំព្រឹក។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង​ ២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភ្នំ​ណាំ​សាប ស្ថិតនៅ​ក្នុងភូមិ ដំ​ណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​ តាមការចុះផ្សាយដដែលសត្វដំរីនេះទំនង​​ជា​កំពុង​ចុះប្រេង ហើយ​បាន​ដើរ​វិលវល់​តាម​ស្រុក​មួយចំនួន ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន រហូត​ដល់​យប់មិញ​នេះ​ក៏ដេញ​ជាន់​មនុស្សបណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ចក់ គឹម​ហៃ អាយុ​៣២​ឆ្នាំ ​ដែលស្នាក់នៅ​ស៊ីឈ្នួល​កាប់​ដំឡូង​ត្រង់ចំណុច​កើតហេតុ​ខាងលើ ​រងរបួស​ត្រង់​ស្មា​បោះដៃផុត និង បាក់ឆ្អឹង​ជំនី​ខាងឆ្វេង ចំនួន​១០​ឆ្អឹង​។​ តាមការចុះផ្សាយនោះបន្តថាសត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ បាន​រត់​ចេញពី​ព្រៃ...

ជនរងគ្រោះពីការជួញដូរ ២៩នាក់ត្រូវបានជួយឲ្យវិលមកកម្ពុជាវិញ

ពលរដ្ឋខ្មែរ ២៩នាក់ដែលរងគ្រោះពីការជួញដូរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និង ទៅរៀប​ការជាមួយ​ជនជាតិ ចិន ត្រូវបានអាជ្ញាធរជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ១៧ ខែ មករានេះបានឲ្យដឹងថាស្ថាន ទូត ខ្មែរនៅ​ប្រទេស​ម៉ាឡេស៊ី និង ប្រទេសវៀតណាមបានសហការ ជួយសង្គ្រោះជនរងគ្រោះ ២៩ នាក់ឲ្យបាន វិល ត្រឡប់មក​កម្ពុជា​វិញ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថាជនរងគ្រោះចំនួន ១១ នាក់ត្រូវបានជួញដូរកម្លាំងពលកម្មទៅធ្វើការនៅលើទូក​នេសាទនៅក្នុងប្រទេសម៉ាឡេស៊ី ចំណែក ១១ ករណីទៀតត្រូវបានមេខ្សល់នាំទៅធ្វើការខុសច្បាប់ ចំណែក​ជន...

សម្ដេចហ៊ុន សែន បញ្ជាឲ្យចាប់រថយន្តកែច្នៃទាំងអស់

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាថ្ងៃនេះឲ្យមន្រ្តីទូទាំងប្រទេសអន្តរគមន៍ចាប់រថយន្ត ត ឬកែច្នៃទាំង អស់ដោយថារថយន្តនោះអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា...

ក្មេងនិមិត្តរូបប្រទេសស៊ីរីឥឡូវនេះមានសុវត្ថិភាពនៅក្នុងប្រទេសទួរគី

បងប្អូនស្រីវ័យក្មេងពីរនាក់ដែលបានក្លាយជានិមិត្តរូបនៃវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមបានចាប់ផ្តើមជីវិតថ្មីនៅប្រទេសទួរគីដែលនៅជិតខាង។ Noor និង Alaa ដែលមានអាយុ 10 និង 8 ឆ្នាំបានបង្ហាញពិភពលោកតាមរយៈគណនី Twitter របស់ពួកគេអំពីការរងទុក្ខរបស់ជនរងគ្រោះស៊ីវិលនៃការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងសង្កាត់ Ghouta ភាគខាងកើតរបស់ពួកគេ។ ខណៈដែលពួកគេបានព្យាយាមរស់រានពីមួយថ្ងៃទៅមួយថ្ងៃ បងប្អូនស្រី បានធ្វើការអំពាវនាវជាញឹកញាប់ឱ្យសហគមន៍អន្តរជាតិជួយរំដោះហ្គោតាភាគខាងកើតមុនពេលវាយឺតពេល។ ទារកស៊ីរីដែលត្រូវបានគេស្គាល់ថា "Baby Karim" ក៏បានបំផុសគំនិតយុទ្ធនាការគាំទ្រសកលលោកផងដែរបន្ទាប់ពីគាត់បានបាត់បង់ភ្នែកឆ្វេងរបស់គាត់ហើយរឿងរបស់គាត់ត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ។ បងប្អូនស្រីនិងទារកបានភៀសខ្លួនទៅប្រទេសទួរគីនៅពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងខិតត្រួតត្រាទាំងស្រុងលើតំបន់ហ្គោតាភាគខាងកើត។ ពួកគេត្រូវបានស្វាគមន៍ដោយប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ។ Noor និង Alaa បានបង្ហោះរូបថតមួយកាលពីថ្ងៃចន្ទដោយបង្ហាញពីបងប្អូនស្រីដែលបានផ្តល់ទឹកដោះគោដល់ទារក...

ជនជាតិកូរ៉េ ៨នាក់រងរបួសធ្ងន់ស្រាល ខណៈខ្មែរម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោចណាស់មានជនជាតិកូរ៉េចំនួន ៨នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជនជាតិខ្មែរម្នាក់បានស្លាប់​និង​ម្នាក់ទៀត​របួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកជាមួយរថយន្ត​​នៅក្នុងខេត្តកំពង់ចាម។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ​៧​និង​៣០​នាទី​​ មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​ភូមិ​ជាលា​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់​ចាម បណ្ដាលឲ្យជនជាតិកូរ៉េ ៧នាក់រងរបួសធ្ងន់ រងរបួសស្រាលម្នាក់។ តាមការចុះផ្សាយដដែលនោះបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត​និង​ម្នាក់ទៀត​រងរបួសស្រាលផងដែរ។ ការចុះផ្សាយដដែលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត​ ម៉ាក​សាំ​យ៉ុ​ង​ពណ៌​សរ​ពាក់​ស្លាក់​ លេខ​ភ្នំពេញ​ 2R-8015​ បើកបរ​ដោយ​ឈ្មោះ​ សៀ​...

សម្រាប់ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានការបរិច្ចាកឈាមពីវិស័យឯកជនចំនួន ២០ភាគរយប៉ុណ្ណោះ

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអះអាងថា ក្នុងឆ្នាំ២០១៧    នេះ មជ្ឈ​មណ្ឌលជាតិបានទទួលនូវអំណោយឈាមពីគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់សរុបប្រមាណ ៧៥.០០០ប្លោក ក្នុងនោះការទទួលបានអំណោយឈាមពីវិស័យឯកជនមាន តែប្រមាណ២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូនេះ ថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រពីវិស័យឯកជននេះ គឺជាសកម្មភាពចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់ការបរិច្ចាគឈាមនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត ថា...