អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យតុលាការទម្លាក់បទចោទលើលោក ជា មុន្នី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យតុលាការទម្លា្កក់បទចោទលើ​អតីត​ប្រ​ធាន​​សហជីព​​លោក ជា មុន្នី និង ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព និង ស៊ើបអង្កេតឲ្យបានត្រឹមត្រូវ​លើករណី​គម្រាម​សម្លាប់ និងការធ្វើទុក្ខបុកម្នេញលើលោកជាមន្នី។ លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ត្រូវបាន​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧...

រដ្ឋាភិបាល​ដាក់​ចេញ​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​មនុស្ស​ចាស់​ឆ្នាំ​ ២០១៧-២០៣០

រដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយ​សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​ការផ្សេព្វផ្សាយ​ស្ដីពី​គោល នយោបាយ​មនុស្សចាស់​សម្រាប់ឆ្នាំ ២០១៧-២០៣០ ដោយថា​ដើម្បី​អភិវឌ្ឍន៍ និងជំរុញ​ប្រព័ន្ធ​សុខុមាល ភាព​មនុស្ស​ចាស់​។ នៅព្រឹកថ្ងៃទី ១៨ ខែ មករានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាស​ផ្សព្វ​ផ្សាយ​​នូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្ដេចបានលើកឡើងថា ត្រូវបានរៀបចំឡើងស្រប​តាម​​យុទ្ធសាស្ដ្រ​ចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨...

សម្ដេចហ៊ុន សែនប្រកាសធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិទៀត

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិបន្តទៀត គឺរហូតដល់ឆ្នាំ២០២៨ ដែលលោកថា​ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យក្លាយជា​ប្រទេសដែល​មានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ការថ្លែងអះអាងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺ​មហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។ សម្តេចបានថ្លែងថា «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ខ្ញុំចង់​អមដំណើរជា​មួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូល​មធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០។ ព្រោះបើគិតទៅតាមអាណត្តិនៃសភា...

សម្ដេច ហ៊ុន សែនថាការដឹកនាំ ៣៣ ឆ្នាំមិនផ្ដាច់ការមិនប្រើកាណុង

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដឹកនាំប្រទេសកម្ពុជារយៈពេល ៣៣ ឆ្នាំគឺមិនផ្ដាច់ការ មិន​មិនប្រើចុងកាណុង​ គឺដឹកនាំដោយការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកម៉ូតូឌុប និងរត់កង់បី និងអ្នកតាក់ស៊ីប្រមាណជាង ៤​ពាន់នាក់​នៅ​កោះពេជ្រ សម្ដេច ហ៊ុន សែន បានលើកឡើងថាការ​ដឹកនាំរបស់លោក មិនមែន​ផ្ដាច់ការ ដោយប្រើចុង​កាណុង​ ដូចសម័យសង្គមប្រជាធិបតេយ្យប៉ុល ពត និង សម័យលន់ ណុលនោះទេ។ សម្ដេច ហ៊ុ​ន សែន...

ឯកសារសំខាន់ៗចំនួន១៩ ត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា​ និងរដ្ឋាភិបាលចិន។ ក្នុងនោះឯកសារសំខាន់ៗចំនួន ១៩ ត្រូវបានចុះហត្ថលេខារវាង រដ្ឋ និងរដ្ឋ ហើយរវាងវិស័យឯកជន និងឯកជន នៃប្រទេសទាំងពីរ។ នេះបើយោងតាមការ ផ្សាយរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេច...

ក្រសួងការបរទេសចេញសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការបន្ទាប់ពីកិច្ច ប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កំរាស់ពីរទំព័រ ចុះថ្ងៃទី១០ ខែមករា បាន​លើក​ឡើងថា កិច្ចប្រជុំនេះ ប្រមុខដឹកនាំទាំងអស់ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពដែល​សម្រេច​បានស្របតាមទិសដៅនៃសេចក្តីថ្លែងការណ៍ក្រុងសានយ៉ា ដែលបានអនុម័តនៅក្នុង​កិច្ចប្រជុំកំពូលលើក ទី១ នៅទីក្រុងសានយ៉ា ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៦។ ប្រមុខដឹកនាំទាំងអស់ បានអបអរសាទរចំពោះការបង្កើតលេខាធិការដ្ឋានជាតិ អង្គភាពសម្រប សម្រួលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងប្រទេសទាំង៦មុនកាលបរិច្ចេទដែល...

តុលាការកោះហៅលោក ជា មុន្នី អោយចូលមកបំភ្លឺជុំវិញបណ្តឹងរបស់សហជីព

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកា​កោះ​ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ អោយលោក ជា មុន្នី សមាជិក​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជា ចូលមកបំភ្លឺនៅតុលាការ ជុំវិញបណ្តឹង​ដែល​ប្តឹង​ដោយមេធាវីសហជីពពីបទញុះញុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងដីកាកោះរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានអោយ លោក ជា មុន្នី ចូលមកបំភ្លឺនៅថ្ងៃទី២២ ខែមករា...

លោក ខៀវ សុភ័គ៖ សម្តេច ហ៊ុន សែន ឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នក ប្រមាថអង្គព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗនៅថ្ងៃទី៣០ ខែធ្នូនេះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗ ថា ក្រសួង​​​​​​កំពុង​សិក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​មាត្រា​ច្បាប់​បន្ថែម ទាក់ទង​ទៅនឹង​ការដាក់ទោសទណ្ឌ​ទៅលើ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​។ គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី២ មាត្រា ៧...

លោក សម រង្ស៊ី ចាញ់ក្តីសម្តេច ហ៊ុន​ សែន ក្នុងសំណុំរឿងបរិហារកេរ្តិ៍អស់១លានដុល្លារ

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រេចអោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សងសំណងជំងឺចិត្តសម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងពិន័យចូលរដ្ឋ ចំនួន ១០លានរៀល។ ការ​សម្រេច​របស់តុលាការបែបនេះ គឺធ្វើឡើងតបតាមបណ្តឹងទាមទាររបស់លោក គី តិច មាន​មេធាវី​សម្តេច ហ៊ុន សែន ដែលបានប្តឹងលោក សម...

សម្តេច ហ៊ុន សែន៖ ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលខ្មែរគ្រប់និន្នាការ​នយោ​បាយឈ្នះ​ទាំង​អស់គ្នា

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេច បា​នសរសេរថា ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែល​ខ្មែរ​គ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា”។ សម្តេច ថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំង​អស់​គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាស​ច្រើន​ឡើង​ក្នុង​ការ​កសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។ សម្តេច បន្តថា «នៅពេលនោះ ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស...